គួរកត់សម្គាល់ថា ច្បាប់បានបន្ធូរបន្ថយគោលនយោបាយចូលសញ្ជាត្តិ/វិលត្រឡប់មកសញ្ជាតិវៀតណាមវិញ; បទប្បញ្ញត្តិទាក់ទងនឹងទំនាក់ទំនងរវាងរដ្ឋនិងប្រជាពលរដ្ឋ ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពជាតិលើបញ្ហាសញ្ជាតិ រួមជាមួយនឹងបទប្បញ្ញត្តិស្តីពីការសម្រួលនីតិវិធីរដ្ឋបាល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ល។

leftcenterrightdel
រដ្ឋសភាបោះឆ្នោតអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីសញ្ជាតិវៀតណាម (រូបថត៖ quochoi.vn)

ទាក់ទងនឹងលក្ខខ័ណ្ឌទទួលបានសញ្ជាតិវៀតណាម ច្បាប់បានចែងថា ពលរដ្ឋបរទេស និងជនគ្មានសញ្ជាត្តិ បានដាក់ពាក្យសុំចូលរួមសញ្ជាតិវៀតណាម អាចទទួលបានសញ្ជាតិវៀតណាម ប្រសិនបើពួកគេបំពេញលក្ខខណ្ឌដូចជា៖ មានសមត្ថភាពពេញលេញតាមបទប្បញ្ញត្តិនៃច្បាប់វៀតណាម លើកលែងតែអនីតិជនដែលសុំសញ្ជាតិវៀតណាមជាមួយឪពុកឬម្តាយ អនីតិជនដែលមានឪពុកឬម្តាយជាពលរដ្ឋវៀតណាម; អនុលោមតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់វៀតណាម; គោរពវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ប្រជាជាតិវៀតណាម; ចេះភាសាវៀតណាមសមរម្យដើម្បីអាចប្រើប្រាស់ក្នុងសហគមន៍វៀតណាម; បច្ចុប្បន្នរស់នៅប្រទេសវៀតណាម; ស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសវៀតណាមសម្រាប់រយៈពេល ៥ ឆ្នាំឬច្រើនជាងនេះ រហូតដល់ពេលដាក់ពាក្យសុំសញ្ជាតិវៀតណាម; អាចធានាជីវភាពនៅវៀតណាម។

លោក Nguyen Hai Ninh រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា រដ្ឋាភិបាលនឹងបន្តសិក្សាលើការអនុវត្តបច្ចេកវិទ្យាឌីជីថលដល់ជំហានមួយចំនួន ក្នុងដំណើរការដោះស្រាយឯកសារសញ្ជាតិក្នុងដំណើរការធ្វើវិសោធនកម្មច្បាប់នេះឲ្យគ្រប់ជ្រុងជ្រោយ និងដំណើរការបង្កើតសេចក្តីសម្រេចចិត្តលម្អិតនៃមាត្រា និងវិធានការមួយចំនួន ដើម្បីអនុវត្តច្បាប់ស្តីពីសញ្ជាតិវៀតណាម៕

តាម vovworld.vn