យោងតាមលោក Nguyen Minh Vu បានឲ្យដឹងថា ការដែលវៀតណាមទទួលតំណែងជាប្រធានសន្និសីទប្រចាំឆ្នាំដ៏សំខាន់បំផុតអំពីការអនុវត្ត UNCLOS គឺមានសារៈសំខាន់ណាស់ ដោយឆ្លុះបញ្ជាំងពីទំនុកចិត្តខ្ពស់របស់បណ្តាប្រទេស លើសមត្ថភាពគ្រប់គ្រងរបស់វៀតណាមក្នុងដំណើរការនិងយន្តការពហុភាគីក្នុងក្របខណ្ឌអ.ស.ប ព្រមទាំងបង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះតួនាទីនិងការរួមវិភាគទានរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការអនុវត្តអនុសញ្ញានិងអភិបាលកិច្ចមហាសមុទ្រពិភពលោក។

leftcenterrightdel
លោក Nguyen Minh Vu ដឹកនាំសន្និសីទ (រូបថត៖ Thanh Tuan/TTXVN)

ថ្លែងមតិបន្ទាប់ពីជាប់ឆ្នោត និងចាប់ផ្តើមដឹកនាំសន្និសីទ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើវឌ្ឍនភាពជាវិជ្ជមានក្នុងការអនុវត្ត UNCLOS និងអភិបាលកិច្ចមហាសមុទ្រពិភពលោកនាពេលថ្មីៗនេះ ជាពិសេសជោគជ័យនៃសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិលើកទី៣ (UNOC ៣) នៅទីក្រុង Nice (បារាំង) នាដើមខែនេះ និងការខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃជីវៈចម្រុះ នៅតំបន់សមុទ្រខាងក្រៅតំបន់យុត្តាធិការជាតិ (BBNJ) ឲ្យចូលជាធរមានក្នុងពេលឆាប់ៗ អំពាវនាវឱ្យប្រទេសនានាប្រកាន់ខ្ជាប់នូវពហុភាគីនិយម ចូលរួមក្នុងការពិភាក្សាក្នុងស្មារតីសហប្រតិបត្តិការនិងស្ថាបនា ហើយម្ចាស់ការស្នើវិធានការជំរុញការអនុវត្ត UNCLOS៕

តាម vovworld.vn