នេះគឺជាដំណើរទស្សនកិច្ចការងារលើកដំបូងនៅប្រទេសចិនរបស់មេដឹកនាំវៀតណាមក្នុងឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន (ខែមេសាកន្លងទៅ) ក្នុងបរិបទដែលវៀតណាម និងចិនកំពុងប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត និងសហការរៀបចំឆ្នាំផ្លាស់ប្តូរមនុស្សធម៌។

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាម នៅអាកាសយានដ្ឋាន (រូបថត៖ baochinhphu.vn)

ក្នុងឱកាសចូលរួមកិច្ចប្រជុំ WEF Tianjin លើកទី១៦ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងចូលរួមពិធីបើកកិច្ចប្រជុំ សម័យសន្ទនាគោលនយោបាយជាមួយប្រធានប្រតិបត្តិ WEF សម័យពិភាក្សា “តើ​សតវត្ស​នៃអាស៊ី​ប្រឈម​នឹង​បញ្ហា​ដែរ​ឬ​ទេ” និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីនឹងមានកិច្ចប្រជុំ និងជំនួបជាមួយថ្នាក់ដឹកនាំ WEF ថ្នាក់ដឹកនាំបណ្ដាប្រទេស និងអង្គការអន្តរជាតិនានា ដែលចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ក្នុងសកម្មភាពទ្វេភាគីជាមួយចិន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចិន; ចូលរួមវេទិកាធុរកិច្ចវៀតណាម-ចិន; ធ្វើការជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មចិនធំៗ; ជួបជាមួយសហគមន៍ជនវៀតណាម និងនិស្សិតដែលកំពុងសិក្សានៅប្រទេសចិន; ទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ច និងសង្គម ដើម្បីស្វែងយល់អំពីគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន។ល៕

បកប្រែដោយ Thanh Cong