ផ្សព្វផ្សាយផលិតផលវៀតណាមនៅពិព័រណ៍អន្តរជាតិ Algiers ២០២៥
កប.អនឡាញ - វៀតណាមមានស្តង់បង្ហាញកាតាឡុក និងផលិតផលរបស់សហគ្រាសជាង៣០។
នាថ្ងៃទី ២៤ មិថុនា នៅវិមានពិព័រណ៌ Pins Maritimes ក្នុងរដ្ឋធានី Algiers ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានសម្របសម្រួលជាមួយស្ថានប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅអាល់ហ្សេរី រៀបចំពិធីបើកសម្ពោធស្តង់វៀតណាមនៅឯពិព័រណ៍អន្តរជាតិអាល់ហ្សេរីលើកទី ៥៦ (FIA 2025)។
    |
 |
ពិធីបើកសម្ពោធស្តង់វៀតណាមនៅពិព័រណ៍អន្តរជាតិអាល់ហ្សេរីលើកទី ៥៦ (រូបថត៖ TTXVN) |
ជាមួយនឹងពាក្យស្លោក "ដើម្បីកិច្ចសហប្រតិបត្តិការរួម និងនិរន្តរភាព" FIA 2025 ប្រមូលផ្តុំសហគ្រាសអាល់ហ្សេរី និងអន្តរជាតិជិត ៧០០ មកពី ២០ ប្រទេស ដែលប្រតិបត្តិការលើវិស័យជាច្រើន ទាំងវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ គីមីឥន្ធនៈ សំណង់ អគ្គិសនី-អេឡិចត្រូនិច មេកានិច បរិស្ថាន ទេសចរណ៍ និងការអប់រំ។
វៀតណាមមានស្តង់មួយបង្ហាញកាតាឡុក និងផលិផលរបស់សហគ្រាសជាង ៣០ ដែលប្រតិបត្តិការលើវិស័យកសិផល ជលផល អាហារ ស្បែកជើង វាយនភណ្ឌ ផលិតផលឈើ ប្លាស្ទីក សម្ភារសំណង់ ឧបករណ៍មេកានិច និងគ្រឿងចក្រឧស្សាហកម្ម។ ជាពិសេស ក្នុងឆ្នាំនេះ សហគ្រាសចំនួន ៤ បានបញ្ជូនផលិតផលកែច្នៃ ដូចជា ភេសជ្ជៈ បង្អែម ចាហួយ ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិអាល់ហ្សេរី និងអន្តរជាតិ៕
បកប្រែដោយ Duy Hoan