សហគ្រាសវៀតណាមបង្កើនការនាំចេញទៅកាន់ទីផ្សារជប៉ុន
កប.អនឡាញ - នាថ្ងៃទី ២៥ ខែមិថុនា មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងការវិនិយោគទីក្រុងហូជីមិញ (ITPC) បានរៀបចំសិក្ខាសាលាស្ដីពី “យុទ្ធសាស្ត្របង្កើនឱកាសនាំចេញរបស់សហគ្រាសវៀតណាមទៅកាន់ទីផ្សារជប៉ុន”។
ប្រទេសជប៉ុនគឺជាដៃគូយុទ្ធសាស្ត្រ និងទីផ្សារនាំចេញដ៏សំខាន់របស់វៀតណាម ដោយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៤៦.២៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤។ ក្នុងនោះ ទំហំនៃការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសជប៉ុនសម្រេចបានជាង ២៤.៦ ពាន់លានដុល្លារអាមេរិក។
នៅក្នុងសិក្ខាសាលា អ្នកជំនាញជាតិ និងអន្តរជាតិបានចែករំលែកព័ត៌មានអំពីទីផ្សារ តម្រូវការបច្ចេកទេស ស្តង់ដារនាំចេញ និងបទពិសោធន៍ក្នុងការដំណោះស្រាយហិរញ្ញវត្ថុ ការទូទាត់ និងការបោសសំអាតគយទៅកាន់ប្រទេសជប៉ុន ព្រមទាំងលើកឡើងបញ្ហាប្រឈមធំៗដែលសហគ្រាសវៀតណាមត្រូវជំនះពុះពារដូចជា របាំងបច្ចេកទេស បទប្បញ្ញត្តិតឹងរឹងអំពីបរិស្ថាន និងពលកម្ម តម្រូវការខ្ពស់លើគុណភាព និងការវេចខ្ចប់ផលិតផល។ ក្នុងឱកាសនេះ ITPC បានប្រកាសកម្មវិធី "ពិធីបុណ្យទីក្រុងហូជីមិញនៅប្រទេសជប៉ុនឆ្នាំ ២០២៥" ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងតូក្យូ ដើម្បីផ្សព្វផ្សាយផលិតផលជាគំរូដែលមានសក្តានុពលនាំចេញទៅកាន់ទីផ្សារជប៉ុន៕
បកប្រែដោយ Huyen Trang