ក្រុមកីឡាវៀតណាមជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតជើងឯក Muay អាស៊ីឆ្នាំ ២០២៥
កប.អនឡាញ - នារសៀលថ្ងៃទី ២៥ មិថុនា នៅទីលានប្រកួតកីឡាខេត្ត Thai Nguyen គណៈកម្មាធិការរៀបចំការប្រកួតជើងឯក Muay អាស៊ីឆ្នាំ ២០២៥ បានប្រារព្ធពិធីបិទការប្រកួត។
    |
 |
គណៈកម្មាធិការរៀបចំប្រគល់មេដាយដល់អត្តពលិក (រូបថត៖ vnanet.vn) |
ការប្រកួតធ្វើឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមិថុនា ដោយមានគ្រូបង្វឹក អត្តពលិកនិងអាជ្ញាកណ្តាលជាង ៣០០ នាក់ មកពី ១៩ ប្រទេស និងតំបន់ដែនដី។ ក្រុមកីឡាវៀតណាមមានអត្តពលិកចំនួន ៥០ នាក់ចូលរួម។
ក្រុមកីឡាវៀតណាមបានប្រកួតយ៉ាងល្អឥតខ្ចោះ ដោយដណ្តើមបានមេដាយសរុបចំនួន ៤៦ គ្រឿង ក្នុងនោះមេដាយមាសចំនួន ១៤ គ្រឿង មេដាយប្រាក់ចំនួន ១៦ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១៦ គ្រឿង ហើយឈរនៅលំដាប់លេខ១។
អេមីរ៉ាត់អារ៉ាប់រួម (UAE) ជាប់ចំណាត់ថ្នាក់លេខ ២ ដោយដណ្ដើមបានមេដាយសរុបចំនួន ១៦ គ្រឿង ក្នុងនោះ មេដាយមាសចំនួន ៨ គ្រឿង មេដាយប្រាក់ចំនួន ៤ គ្រឿង និងសំរឹទ្ធចំនួន ៤ គ្រឿង។
ប្រទេសកាហ្សាក់ស្ថានជាប់ចំណាត់ថ្នាក់លេខ៣ ដោយដណ្ដើមបានមេដាយសរុបចំនួន ២០ គ្រឿង ក្នុងនោះ មេដាយមាសចំនួន ៧ គ្រឿង និងមេដាយប្រាក់ចំនួន ៧ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៦ គ្រឿង។ ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ ៤ ដោយទទួលបានមេដាយសរុបចំនួន ១០ គ្រឿង៕
បកប្រែដោយ Pham Diep