នេះគឺជារបត់នៃរបៀបរបបដ៏សំខាន់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការបំពេញកិច្ចសន្យាអន្តរជាតិរបស់ខ្លួនលើការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ដោយវាយតម្លៃខ្ពស់ចំពោះការអនុម័តច្បាប់នេះ របស់រដ្ឋសភាវៀតណាម លោក Faisal Shahkar ស្នងការនគរបាលអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាពបានសង្កត់ធ្ងន់ថា៖ នេះគឺជាការអភិវឌ្ឍដ៏វិជ្ជមានមួយ មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិយាយរួម។ យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលឃើញវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលផ្សព្វផ្សាយឯកសារច្បាប់ ដើម្បីបង្កើនការគាំទ្រដល់នាយទាហានដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព រួមទាំងថវិកាសម្រាប់ហ្វឹកហ្វឺន និងគម្រោងពាក់ព័ន្ធនានា។ នៅពេលដែលមានមូលដ្ឋានច្បាប់ច្បាស់លាស់ សកម្មភាពអនុវត្តនឹងកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

leftcenterrightdel
លោកវរៈសេនីយ៍ត្រី Andi Rio Indra Saputra ប្រធានផ្នែកហ្វឹកហ្វឺន មជ្ឈមណ្ឌលហ្វឹកហ្វឺននគរបាលរក្សាសន្តិភាព នគរបាលជាតិឥណ្ឌូនេស៊ី (រូបថត៖ VNFPU1)

ច្បាប់នេះក៏បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ មានឱកាសធ្វើអន្តរកម្ម ជួបប្រាស្រ័យ និងរៀនសូត្រពីអ្នកជំនាញមកពីប្រទេសនានា ក៏ដូចជាសហការីអន្តរជាតិ ដោយហេតុនេះ កសាងក្រុមកងកម្លាំងរក្សាសន្តិភាពដែលបំពេញតាមស្តង់ដារតម្រូវដោយអង្គការសហប្រជាជាតិ។ លោកវរៈសេនីយ៍ត្រី Andi Rio Indra Saputra ប្រធានផ្នែកហ្វឹកហ្វឺន មជ្ឈមណ្ឌលហ្វឹកហ្វឺននគរបាលរក្សាសន្តិភាព នគរបាលជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា៖ “ខ្ញុំគិតថា វៀតណាមកំពុងដើរលើផ្លូវត្រូវជាមួយនឹងការផ្សព្វផ្សាយច្បាប់ស្តីពីការចូលរួមរបស់វៀតណាម ក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលជាទិសដៅដ៏ល្អដើម្បីបង្ហាញពិភពលោកនូវចក្ខុវិស័យរបស់អ្នកសម្រាប់បេសកកម្មរក្សាសន្តិភាព”។

ពីការអនុវត្តជាក់ស្តែងក្នុងរយៈពេលកន្លងមក ដៃគូអន្តរជាតិជាច្រើនបានអះអាងថា ច្បាប់ស្តីពីការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានកើតមក បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Thanh Cong