លោក Pham Minh Chinh នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយអង្គភាពអាជីវកម្មអង់គ្លេស
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៨ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បាន ជួបសន្ទនាជាមួយអង្គភាពអាជីវកម្មអង់គ្លេសដែលកំពុងវិនិយោគនៅវៀតណាម។
មានប្រសាសន៍នៅក្នុងកិច្ចសន្ទនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា ទំនាក់ទំនង វៀតណាម-អង់គ្លេសមិនដែលមានភាពល្អប្រសើរដូចពេលបច្ចុប្បន្នទេ ដូច្នេះហើយ នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-អង់គ្លេស (FTA) ដើម្បីឱ្យកំណើននៃការវិនិយោគ និងពាណិជ្ជកម្មសម្រេចបានចំនួនពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំខាងមុខ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបសន្ទនាជាមួយអង្គភាពអាជីវកម្មអង់គ្លេសដែលកំពុងវិនិយោគនៅវៀតណាម (រូបថត៖ baochinhphu.vn) |
ដោយវាយតម្លៃថា អង់គ្លេសមានប្រៀបខ្លាំងជាច្រើនក្នុងវិស័យបច្ចេកវិទ្យា សេវាកម្ម និងហិរញ្ញវត្ថុ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យរដ្ឋាភិបាល និងអង្គភាពអាជីវកម្មអង់គ្លេសបង្កើតរបកគំហើញដើម្បីនាំកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងកម្រិតកំពស់ថ្មី ជាពិសេសក្នុងបរិបទវៀតណាមកំពុងធ្វើបរិវត្តកម្មយ៉ាងខ្លាំងក្លា ក្នុងទម្រង់កំណើន រួមទាំងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិផងដែរ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ របកគំហើញហិរញ្ញវត្ថុ និងធនាគារ អាស្រ័យហេតុនោះ អង់គ្លេសជួយឧបត្ថម្ភវៀតណាមនូវសេវាកម្មហិរញ្ញវត្ថុ ជួយកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងទីក្រុង Da Nang។ របកគំហើញក្នុងការតភ្ជាប់អង្គភាពអាជីវកម្មវៀតណាមជាមួយនឹងខ្សែសង្វាក់តម្លៃសកល កសាងការចាប់ផ្តើមអាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម។
ទន្ទឹមនឹងនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវបង្កើតរបកគំហើញផ្សេងទៀតក្នុងការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត អនុវត្តបដិវត្តន៍ឧស្សាហកម្មលើកទី៤ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការធ្វើបរិវត្តកម្មឌីជីថល ការកសាងមូលដ្ឋានទិន្នន័យ បញ្ញាសិប្បនិម្មិត (AI) blockchain ការធ្វើបរិវត្តកម្មបៃតង ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ វប្បធម៌ កីឡា ជាពិសេសជួយវៀតណាមនាំភាសាអង់គ្លេសក្លាយជាភាសាទីពីរ៕
បកប្រែដោយ Huyen Trang