ពិធីរំលឹកខួបទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិកនៅទីក្រុងហូជីមិញ
កប.អនឡាញ - នារសៀលថ្ងៃទី២៧ ខែមិថុនា នៅទីក្រុងហូជីមិញ ស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហូជីមិញ បានប្រារព្ធពិធីរំលឹកខួបលើកទី ២៤៩ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក (ថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ / ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥)។
មានប្រសាសន៍នៅក្នុងពិធីនេះ លោកស្រី Susan Burns អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហូជីមិញ បានអះអាងថា ពិធីរំលឹកខួបលើកនេះ គឺជាសក្ខីភាពនៃការអភិវឌ្ឍរបស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះក៏ជាឱកាសមួយដើម្បីលើកតម្កើងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាជំរុញទំនាក់ទំនងការទូតរវាងប្រជាជននៃប្រទេសទាំងពីរឱ្យឡើងកំរិតកំពស់ថ្មីមួយ។
    |
 |
លោកស្រី Susan Burns អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហូជីមិញ (រូបថត៖ vov.vn) |
យោងតាមលោកស្រី Susan Burns ការដែលក្រុមហ៊ុន និងអង្គការរបស់សហរដ្ឋអាមេរិកកាន់តែច្រើនឡើងចង់វិនិយោគនៅវៀតណាមនិយាយរួម និងនៅទីក្រុងហូជីមិញនិយាយដោយឡែក ក៏បង្ហាញយ៉ាងច្បាស់លាស់អំពីជម្រៅ និងសារៈសំខាន់នៃទំនាក់ទំនងសហរដ្ឋអាមេរិក-វៀតណាម។
យោងតាមទិន្នន័យរបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុងហូជីមិញ និងសហរដ្ឋអាមេរិកសម្រេចបានជាង ១០.៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានគម្រោងវិនិយោគជាង ៦៨០ នៅទីក្រុងហូជីមិញ ដែលមានដើមទុនចុះបញ្ជីសរុបលើសពី ១.៤ ពាន់លានដុល្លារអាមេរិក៕
បកប្រែដោយ Huyen Trang