អាទិភាពចំនួនប្រាំក្នុងសហគមន៍សង្គម-វប្បធម៌អាស៊ាន
កប.អនឡាញ - នៅថ្ងៃទី ២៥ ខែមេសា កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅទីក្រុង Kuching កោះ Sarawak (ម៉ាឡេស៊ី) បានបិទបញ្ចប់។
កិច្ចប្រជុំបានកំណត់អាទិភាពចំនួនប្រាំនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ ASCC និងផែនការយុទ្ធសាស្ត្រចំនួនបីផ្សេងទៀតដែលនឹងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ដែលគ្រោងធ្វើឡើងនៅខែឧសភាខាងមុខ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Vu Chien Thang អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំនេះ។
អាទិភាពចំនួនប្រាំនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ ASCC រួមមាន៖ សិល្បៈនិងវប្បធម៌ វេជ្ជសាស្ត្រ យុវជននិងកីឡា បញ្ញាសិប្បនិម្មិត (AI) ឌីជីថលូបនីយកម្ម និងការងារបៃតង សកម្មភាពដើម្បីអាកាសធាតុ។
    |
 |
រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានថតរូបក្នុងកិច្ចប្រជុំ ASCC លើកទី៣៣ (រូបថត៖ vnanet.vn) |
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត Abang Haji Abdul Rahman Zohari Tun Datuk Abang Openg អភិបាលរដ្ឋ Sarawak បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សា ASCC ហើយបានឧទ្ទេសនាមពីបេតិកភណ្ឌវប្បធម៌ និងជីវចម្រុះដ៏សម្បូរបែបរបស់ Sarawak។ លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ Sarawak ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់បរិស្ថាន ហើយសង្កត់ធ្ងន់ថា ការការពារបរិស្ថាននឹងជួយគាំទ្រការពង្រឹងវិស័យទេសចរណ៍ និងការការពារបេតិកភណ្ឌវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។
លោក Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី (MOTAC) មានប្រសាសន៍ថា សិល្បៈ និងបេតិកភណ្ឌវប្បធម៌របស់អាស៊ាន ជាកត្តាជំរុញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ច។ លោកបានអំពាវនាវឲ្យបណ្តាប្រទេសសមាជិកអាស៊ានវិនិយោគលើវិស័យទេសចរណ៍ ដែលមានមូលដ្ឋានគ្រឹៈជាសិល្បៈ និងវប្បធម៌ កិច្ចសហការរវាងភាគីនានា។
កិច្ចប្រជុំ ASCC លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធដែលដឹកនាំដោយលោកបណ្ឌិត Abang Haji អភិបាលរដ្ឋ Sarawak ហើយមានការចូលរួមពីលោក Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី មន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកអាស៊ាន (AMS) និងទីម័រឡេស្តេដែលជាប្រទេសសង្កេតការណ៍ និងលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន៕
បកប្រែដោយ Thuy Anh