វៀតណាមលើកកម្ពស់អភិក្រមទូលំទូលាយចំពោះសិទ្ធិមនុស្សក្នុងអាស៊ាន
កប.អនឡាញ - នាថ្ងៃទី ៨ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និសីទទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ បានចាប់ផ្ដើមដោយមានសកម្មភាពសំខាន់ៗចំនួនពីរ គឺកិច្ចសន្ទនាជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ (SEANWFZ)។ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសកម្មភាពទាំងពីរនេះ។