សិក្ខាសាលានេះត្រូវបានរៀបចំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៥។ ក្រោមប្រធានបទ “សិក្ខាសាលាថ្នាក់តំបន់ (អាស៊ាន) ស្តីពី (សមភាព) យេនឌ័រក្នុងការធ្វើអាជីវកម្ម និងសិទ្ធិមនុស្ស” ប្រតិភូទាំងឡាយបានផ្តោតលើការកសាងក្របខ័ណ្ឌដើម្បីដោះស្រាយបញ្ហាប្រឈមយេនឌ័រ និងការរើសអើងតាមរចនាសម្ព័ន្ធ វប្បធម៌ ព្រមទាំងបង្កើនការការពារសិទ្ធិស្ត្រី និងកុមារី។

leftcenterrightdel
ស្ត្រីកំពុងចូលរួមកាន់តែច្រើនក្នុងការផលិតកម្ម និងដើរតួនាទីយ៉ាងសំខាន់ (រូបថត៖ vnanet.vn)

សិក្ខាសាលានេះគឺជាសកម្មភាពលើកដំបូងក្នុងចំណោមសកម្មភាពរបស់ AICHR មុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដានៅទីក្រុងគូឡាឡាំពួ។ វៀតណាមធ្វើជាអធិបតីសម័យប្រជុំមួយនៅសិក្ខាសាលាក្រោមប្រធានបទ “ការរួមបញ្ចូលទស្សនៈយេនឌ័រក្នុងគោលនយោបាយ ដំណើរការ យន្តការ និងសកម្មភាពធ្វើអាជីវកម្ម”៕

បកប្រែដោយ Thuy Anh