leftcenterrightdel
លោក Do Hung Viet និងលោក Selwin Hart (រូបថត៖ baoquocte.vn)

ដោយវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការជួយបណ្ដាប្រទេសសមាជិកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានជូនដំណឹងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃភាពជាដៃគូសម្រាប់ការធ្វើបរិវត្តកម្មថាមពលដោយយុត្តិធម៌ (JETP) និងអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តការសន្យាអន្តរជាតិដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុនិងធ្វើបរិវត្ដកម្មថាមពល។

ចែករំលែកមតិយោបល់របស់លោក Selwin Hart អំពីការដែលកិច្ចសហប្រតិបត្តិការពហុភាគីដែលកំពុងប្រឈមមុខបញ្ហាជាច្រើន លោកអនុរដ្ឋមន្ត្រី Do Hung Viet បានអះអាងថា វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រឹងពហុភាគីនិយមដោយមានអង្គការសហប្រជាជាតិដើរតួនាទីជាមជ្ឈភាព។

លោកទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុនឹងនៅតែជាអាទិភាពកំពូលក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ។ អង្គការសហប្រជាជាតិនឹងបន្តជួយវៀតណាមក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ និងការធ្វើបរិវត្ដកម្មថាមពល ជាពិសេសជំរុញប្រទេស និងអង្គការហិរញ្ញវត្ថុផ្តល់កម្ចីអនុគ្រោះដល់វៀតណាម៕

បកប្រែដោយ Thanh Cong