នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែសម្រួលទិសដៅត្រឹមត្រូវសម្រាប់ទំនាក់ទំនងចិន-អាមេរិក ហើយបានអំពាវនាវឱ្យលុបបំបាត់កត្តាដែលរំខាន ឬបំផ្លាញទំនាក់ទំនងទ្វេភាគី។ លោកបានអះអាងថា ការសន្ទនា និងកិច្ចសហប្រតិបត្តិការគឺជាជម្រើសត្រឹមត្រូវតែមួយគត់ ហើយបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តយ៉ាងហ្មត់ចត់នូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅឯការចរចាសេដ្ឋកិច្ចនៅទីក្រុងហ្សឺណែវនាពេលថ្មីៗនេះ។ ភាគីទាំងពីរគួរតែប្រើប្រាស់ឱ្យបានល្អនូវយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មដែលត្រូវបានបង្កើត រក្សាអាកប្បកិរិយាស្មើភាពគ្នា គោរពការយកចិត្តទុកដាក់ស្របច្បាប់របស់គ្នាទៅវិញទៅមក និងឆ្ពោះទៅរកលទ្ធផលឈ្នះ-ឈ្នះ។ លោកក៏បានអំពាវនាវឲ្យភាគីអាមេរិកដកការរឹតត្បិតលើប្រទេសចិនឲ្យបានឆាប់ៗ។

leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយប្រធានរដ្ឋចិន លោក Xi Jinping ជួបទ្វេភាគីមុនកិច្ចប្រជុំកំពូលមេដឹកនាំ G២០ នៅប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩

រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងការគោរពចំពោះប្រធានរដ្ឋចិន លោក Xi Jinping ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសចិន។ លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចចរចាទីក្រុងហ្សឺណែវ ដោយបានសន្យាថា នឹងអនុវត្តកិច្ចព្រមព្រៀងជាមួយចិន ហើយបានអះអាងថា លោកនឹងបន្តរក្សាគោលនយោបាយ “ចិនតែមួយ”។ នៅក្នុងសេចក្តីប្រកាសមួយនៅលើបណ្តាញសង្គម Truth Social មេដឹកនាំសហរដ្ឋអាមេរិកបានឲ្យដឹងថា "កិច្ចសន្តនាតាមទូរស័ព្ទមានរយៈពេលប្រហែលមួយម៉ោងកន្លះ និងនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ប្រទេសទាំងពីរ" ហើយកិច្ចសន្ទនាតាមទូរស័ព្ទនេះផ្តោតតែលើបញ្ហាពាណិជ្ជកម្មប៉ុណ្ណោះ ដោយមិនពិភាក្សាពីបញ្ហាផ្សេងទៀតដូចជារុស្ស៊ី-អ៊ុយក្រែន ឬអ៊ីរ៉ង់នោះទេ៕

តាម vovworld.vn