សម្រាប់ផ្លូវហោះហើររវាងទីក្រុងហូជីមិញ និងសិង្ហបុរី ក្រុមហ៊ុន Vietnam Airlines នឹងមានជើងហោះហើរចំនួន ១ បន្ថែមទៀតនៅរៀងរាល់ថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី ២ ខែមិថុនា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៥។ ជើងហោះហើរថ្មីនឹងបង្កើនចំនួនជើងហោះហើរសរុបនៅលើផ្លូវហោះហើរនេះ រហូតទៅដល់ ១៨ ជើងក្នុងមួយសប្តាហ៍។

ចំពោះផ្លូវហោះហើររវាងទីក្រុងហូជីមិញ និងបាងកក ក្រុមហ៊ុន Vietnam Airlines ក៏នឹងបង្កើនជើងហោះហើរចំនួន ១ បន្ថែមទៀតក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៥ ដោយបង្កើនចំនួនជើងហោះហើរលើផ្លូវនេះឡើង ៥ ជើងក្នុងមួយថ្ងៃ។

leftcenterrightdel
ក្រុមហ៊ុន Vietnam Airlines បង្កើនចំនួនជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ប្រទេសសិង្ហបុរី និងទីក្រុងបាងកក (រូបថត៖ baotintuc.vn)

ការបង្កើនជើងហោះហើរនៅលើផ្លូវហោះហើរអន្តរជាតិសំខាន់ៗទាំងពីរនេះមិនត្រឹមតែបំពេញតម្រូវការកំពុងកើនឡើងក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើនការតភ្ជាប់រវាងប្រទេសវៀតណាម និងមជ្ឈមណ្ឌលអាកាសចរណ៍ធំៗចំនួនពីរនៅអាស៊ីអាគ្នេយ៍ទៀតផង។

ក្នុងឱកាសនេះ ក្រុមហ៊ុន Vietnam Airlines កំពុងមានកម្មវិធីគួរឲ្យទាក់ទាញសម្រាប់ជើងហោះហើររវាងទីក្រុងហូជីមិញ និងសិង្ហបុរី ជាមួយនឹងតម្លៃសំបុត្រទៅមកចាប់ពី ៥,១៤៥,០០០ ដុង រួមទាំងពន្ធ និងថ្លៃសេវា ដែលអនុវត្តចាប់ពីថ្ងៃលក់សំបុត្រដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ ជាមួយនឹងការចេញដំណើរចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥។

ក្នុងពេលជាមួយគ្នានេះ តម្លៃសំបុត្រទៅមករួមទាំងពន្ធ និងថ្លៃសេវានៃជើងហោះហើរពីទីក្រុងហាណូយ ឬទីក្រុងហូជីមិញទៅកាន់ប្រទេសអូស្ត្រាលីរបស់ក្រុមហ៊ុន Vietnam Airlines ចាប់ពី ១២,៨៩៩,០០០ ដុង៕

បកប្រែដោយ Thuy Anh