leftcenterrightdel
នៅឆ្នាំ ២០២៥ វៀតណាមមានភោជនីយដ្ឋានចំនួន ២ ដែលទទួលបានពានរង្វាន់ MICHELIN Green Star

បញ្ជីឆ្នាំនេះរួមមាន អាហារដ្ឋានសរុបចំនួន ១៨១ រួមទាំងភោជនីយដ្ឋានចំនួន ៩ ដែលមានផ្កាយ MICHELIN មួយ; អាហារដ្ឋានចំនួន ៦៣ ទទួលរង្វាន់ Bib Gourmand ដោយសារនាំមកនូវគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ; MICHELIN Selected ចំនួន ១០៩ គឺជាអាហារដ្ឋានដែលត្រូវបានជ្រើសរើសដោយផ្អែកលើគុណភាពម្ហូបអាហារ។ គួរកត់សម្គាល់ថា ភោជនីយដ្ឋាន Lamai Garden គឺជាភោជនីយដ្ឋានដំបូងគេនៅទីក្រុងហាណូយ ដែលបានទទួលពានរង្វាន់ MICHELIN Green Star ដែលជារង្វាន់សម្រាប់អាហារដ្ឋានដែលមានការខិតខំប្រឹងប្រែងឆ្នើម ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងស្និតស្ថាលជាមួយបរិស្ថាន។ ឆ្នាំនេះ ពានរង្វាន់មេចុងភៅវ័យក្មេងឆ្នើម ត្រូវបានប្រគល់ជូនមេចុងភៅ Le Viet Hong មកពីភោជនីយដ្ឋានផ្កាយ ១ MICHELIN CieL នៅទីក្រុងហូជីមិញ។

leftcenterrightdel
សៀវភៅមគ្គុទ្ទេសក៍ភោជនាហារ MICHELIN ប្រកាសបញ្ជីអ្នកឈ្នះរង្វាន់ Bib Gourmand ២០២៥ នៅវៀតណាម

ការប្រកាសបញ្ជីទាំងនេះ បន្តអះអាងពីឋានៈកាន់តែខ្ពស់របស់វៀតណាមក្នុងដំណើរឆ្ពោះទៅមុខដើម្បីក្លាយជាគោលដៅភោជនាហារពិភពលោក៕

តាម vovworld.vn