Petrovietnam ជាប់ចំណាត់ថ្នាក់ទី ១១ ក្នុងចំណោមសហគ្រាសធំជាងគេទាំង៥០០ នៅអាស៊ីអាគ្នេយ៍
កប.អនឡាញ - ចំណាត់ថ្នាក់ Fortune Southeast Asia 500 (សហគ្រាសធំជាងគេទាំង ៥០០ នៅអាស៊ីអាគ្នេយ៍) បានប្រកាសកាលពីថ្ងៃទី ១៧ ខែមិថុនា បានផ្តល់កិត្តិយសដល់សាជីវកម្មឧស្សាហកម្ម និងថាមពលជាតិវៀតណាម (Petrovietnam) ស្ថិតក្នុងចំណាត់ថ្នាក់ទី ១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងស្ថិតនៅក្នុងចំណោមសហគ្រាសថាមពលធំជាងគេទាំង ៥ ក្នុងតំបន់ និងជាសហគ្រាសធំជាងគេលំដាប់លេខ ១ នៅវៀតណាម។