របាយការណ៍សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៥ ផ្តោតលើការវិភាគមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម ផលប៉ះពាល់នៃការធ្វើសមាហរណកម្មអន្តរជាតិលើការទាក់ទាញការវិនិយោគពីបរទេស និងពាណិជ្ជកម្មអន្តរជាតិរបស់វៀតណាម និងទស្សនវិស័យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកាបូនទាប។ របាយការណ៍ក៏បានផ្តល់អនុសាសន៍សម្រាប់វៀតណាមក្នុងការបន្តឆ្ពោះទៅរកសេដ្ឋកិច្ចសមាហរណកម្ម តម្លាភាព និរន្តរភាព និងបរិយាប័ន្ន។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

លោក Alvaro Pereira ប្រធានសេដ្ឋវិទូនៃ OECD បានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោលដៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។  ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមត្រូវបន្តកំណែទម្រង់រឹងមាំ បន្តវិនិយោគលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងបើកទូលាយសម្រាប់កំណើននៃការនាំចេញបន្ថែមទៀត។ វាមានសារៈសំខាន់ជាពិសេសដែលសព្វថ្ងៃនេះ វៀតណាមគឺជាប្រទេសមួយដែលមានប្រជាជនវ័យក្មេង ហើយវៀតណាមកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីធនធាននេះ។ ប៉ុន្តែដូចប្រទេសទាំងឡាយនៅលើពិភពលោកដែរ វៀតណាមក៏ត្រូវការកំណែទម្រង់ និងរចនាសម្ព័ន្ធរឹងមាំ ដើម្បីផ្លាស់ប្តូរ និងកែលម្អផលិតភាព និងគុណភាពពលកម្ម។

ក្នុងសារផ្ញើទៅព្រឹត្តិការណ៍នេះ លោក Mathias Cormann អគ្គលេខាធិការ OECD បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងអះអាងនូវការគាំទ្ររបស់អង្គការនេះ និងសន្យាបន្តជួយឧបត្ថម្ភវៀតណាម សម្រេចបាននូវគោលដៅកំណើនខ្ពស់នាពេលខាងមុខ៕

បកប្រែដោយ Huyen Trang