មហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៥ ក្រោមប្រធានបទ “សារព័ត៌មានវៀតណាម ស្មោះត្រង់ ច្នៃប្រឌិត ក្លាហាន ច្នៃប្រឌិត ដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិ”។ ព្រឹត្តិការណ៍នេះមានអត្ថន័យពិសេសក្នុងក្របខណ្ឌនៃសកម្មភាពអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។

leftcenterrightdel
លោក Nguyen Duc Loi អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកសារព័ត៌មានវៀតណាម ប្រធានក្រុមប្រឹក្សាបឋមនៃពានរង្វាន់សារព័ត៌មានជាតិលើកទី ១៩ ឆ្នាំ ២០២៤ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន

មហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំនេះ មានការចូលរួមពីអង្គភាពសារព័ត៌មានមជ្ឈិម និងសារព័ត៌មានមូលដ្ឋានជាង ៨០ ដោយមានស្តង់តាំងពិព័រណ៌សារព័ត៌មានជិត ១៣០ នៃស្ថាប័នសារព័ត៌មាន និងគ្រឹះស្ថានបណ្តុះបណ្តាលសារព័ត៌មានធំៗ ដែលគ្របដណ្តប់លើគ្រប់ទិដ្ឋភាពនៃវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់ប្រទេសជាតិ។

មហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និសីទជាតិ ខ័ណ្ឌ Nam Tu Liem ទីក្រុងហាណូយ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន

ទន្ទឹមនឹងនោះ នាយប់ថ្ងៃទី ២១ មិថុនា ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៩ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅមណ្ឌលអត្តពលកម្មហាណូយ។។

* នាព្រឹកថ្ងៃទី ១៦ មិថុនា កាសែត Hoa Binh បានរៀបចំពិធីបូកសរុប និងប្រគល់ពានរង្វាន់ការប្រលងសរសេរ ក្រោមប្រធានបទ “Hoa Binh - សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍន៍” ដំណាក់កាលឆ្នាំ ២០២៣-២០២៥។ ការប្រលងនេះបានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវលទ្ធផលលេចធ្លោក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការកសាងបក្ស និងប្រព័ន្ធនយោបាយរបស់ខេត្ត ព្រមទាំងលើកតម្កើងបុគ្គលលេចធ្លោ និងរបៀបធ្វើល្អនៅមូលដ្ឋាន។

* នាថ្ងៃទី ១៦ មិថុនា សមាគមអ្នកកាសែត គណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនបក្សខេត្ដ  និងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Hue បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “សារព័ត៌មាន Hue រួមដំណើរជាមួយការអភិវឌ្ឍន៍មាតុភូមិ”។

* នាព្រឹកថ្ងៃទី ១៦ មិថុនា គណៈកម្មាធិការបក្សខេត្ត Lai Chau បានរៀបចំសន្និសីទប្រកាសសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការរួមបញ្ចូលកាសែត Lai Chau និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍​ Lai Chau ទៅជាកាសែត Lai Chau ក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត៕

បកប្រែដោយ Pham Diep