ទីក្រុងហូជីមិញចេញដំណើរទៅធ្វើសកម្មភាពស្ម័គ្រចិត្តនៅស្រុកកោះ Phu Quy
កប.អនឡាញ - នាថ្ងៃទី ១៥ ខែមិថុនា សម្ព័ន្ធយុវជន និងសមាគមនិស្សិតវៀតណាមនៅទីក្រុងហូជីមិញ បានចេញដំណើរទៅធ្វើសកម្មភាពស្ម័គ្រចិត្តរបស់យុវជន និងនិស្សិតទីក្រុងនៅស្រុកកោះ Phu Quy ខេត្ត Binh Thuan (បច្ចុប្បន្នជាខេត្ត Lam Dong ថ្មី)។
សកម្មភាពស្ម័គ្រចិត្តរបស់យុវជនទីក្រុងហូជីមិញនៅស្រុកកោះនេះ នឹងប្រព្រឹត្តទៅដល់ថ្ងៃទី ៣០ ខែមិថុនា។ សកម្មភាពឆ្នាំនេះមានការចូលរួមពីអ្នកស្ម័គ្រចិត្តមកពីសមាគមនិស្សិតវៀតណាមនៅសិង្ហបុរី និងអ្នកស្ម័គ្រចិត្តអន្តរជាតិដែលកំពុងសិក្សា និងស្នាក់នៅនៅអន្តេវាសិកដ្ឋាននិស្សិតឡាវ។ ចំណុចលេចធ្លោមួយទៀតនៃសកម្មភាពស្ម័គ្រចិត្តឆ្នាំនេះ គឺកម្មវិធីតន្ត្រី Phu Quy គោលដៅទេសចរណ៍ "check-in" ការរៀបចំការរត់ប្រណាំង "ដើម្បីកោះ Phu Quy បៃតង"... រួមចំណែកទាក់ទាញភ្ញៀវទេសចរ និងលើកកំពស់ជីវភាពវប្បធម៌ និងកីឡានៅស្រុកកោះ។
    |
 |
ក្រុមអ្នកស្ម័គ្រចិត្តចេញដំណើរទៅបំពេញបេសកកម្មនៅស្រុកកោះ Phu Quy ក្នុងរយៈពេល ១៥ ថ្ងៃ |
ទន្ទឹមនឹងនោះ យុវជនទីក្រុងហូជីមិញក៏បានសហការរៀបចំសកម្មភាពសុខុមាលភាពសង្គមជាច្រើនដូចជា៖ ពិនិត្យជំងឺ ផ្ដល់យោបល់ និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋ និងយុទ្ធជនចំនួន ៣០០ នាក់សាងសង់សួនកុមារចំនួន ២ កន្លែង ជូនម៉ាស៊ីនចម្រោះទឹកចំនួន ៣ និងអាហារូបករណ៍ កាបូបដល់សិស្ស និងកុមារ...។
សកម្មភាពស្ម័គ្រចិត្តនារដូវក្តៅរបស់យុវជនទីក្រុងហូជីមិញនៅស្រុកកោះ Phu Quy រួមចំណែកពង្រីកប្រពៃណីឈានទៅមុខ និងបម្រើសហគមន៍របស់យុវជន និងអនុវត្តផែនការសហប្រតិបត្តិការរវាងសម្ព័ន្ធយុវជនទីក្រុងហូជីមិញ និងសម្ព័ន្ធយុវជនខេត្ត Binh Thuan ស្តីពីការរៀបចំសកម្មភាពស្ម័គ្រចិត្តរបស់យុវជន និងនិស្សិតទីក្រុងហូជីមិញនៅស្រុកកោះ Phu Quy ដំណាក់កាលឆ្នាំ ២០២៣ - ២០២៥៕
បកប្រែដោយ Thuy Anh