ប៉ុស្តិ៍ការពារព្រំដែន Cua Viet ជួយប្រជាជនប្រមូលផលស្រូវ
កប.អនឡាញ - ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារឥទ្ធិពលនៃខ្យល់ព្យុះលេខ ១ ភ្លៀងធ្លាក់ខ្លាំង និងទឹកលិចនៅកន្លែងជាច្រើនក្នុងបណ្ដាខេត្តភាគកណ្តាល។
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ប៉ុស្តិ៍ការពារព្រំដែន Cua Viet កងទ័ពការពារព្រំដែនខេត្ត Quang Tri បានបញ្ជូនកម្មាភិបាល និងយុទ្ធជន ជួយប្រជាជននៅភូមិ ៥ ឃុំ Gio Hai (ស្រុក Gio Linh ខេត្ដ Quang Tri) ប្រមូលផលស្រូវ និងដំណាំ ដើម្បីកាត់បន្ថយការខូចខាតដោយសារជំនន់ទឹកភ្លៀង។
ក្នុងអំឡុងពេលនេះ កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Cua Viet (កងទ័ពការពារព្រំដែនខេត្ត Quang Tri) បានជួយប្រជាជនប្រមូលផលស្រូវប្រមាណ ៥.៥ តោន ព្រមទាំងសណ្ដែកដី និងដំឡូងបារាំងផងដែរ។
កាសែតកងទ័ពប្រជាជនចុះផ្សាយរូបភាពមួយចំនួនរបស់កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Cua Viet ជួយប្រជាជនប្រមូលផលស្រូវ៕
    |
 |
កម្មាភិបាលនិងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Cua Viet កងទ័ពការពារព្រំដែនខេត្ត Quang Tri ជួយប្រជាជនច្រូតស្រូវ |
បកប្រែដោយ Pham Diep