ក្ដាប់ស្ថានភាពនៅមូលដ្ឋានដើម្បីជួយប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព
កប.អនឡាញ - បច្ចុប្បន្ន ខេត្ត Tay Ninh ប្រទេសវៀតណាម មានឃុំព្រំដែនចំនួន ១១ ដែលភាគច្រើនជាជនជាតិភាគតិច និងគ្រួសារក្រីក្ររស់នៅ។
ទន្ទឹមនឹងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែន (បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh) តែងតែជួយឧបត្ថម្ភ និងថែទាំជីវភាពរស់នៅរបស់ប្រជាជន ជួយរក្សាស្ថិរភាពក្នុងជីវភាពរស់នៅ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនៅក្នុងឃុំទាំងនេះ។
នាពេលថ្មីៗនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានសហការជាមួយប៉ុស្តិ៍ការពារព្រំដែន Suoi Lam ប្រគល់អំណោយ ដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រចំនួន ១០០ គ្រួសារនៅមូលដ្ឋាន។ លោក Ly Trung Dong លេខាគណៈកម្មាធិការបក្សឃុំ Tan Hoa បានឲ្យដឹងថា ឃុំ Tan Hoa បានជួបប្រទះការលំបាកជាច្រើនលើផ្នែកសេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ នាពេលកន្លងមកនេះ កងសេនាជន នគរបាល និងកងទ័ពការពារព្រំដែនមិនត្រឹមតែបំពេញល្អភារកិច្ចប៉ុណ្ណោះទេ ថែមទាំងអនុវត្តការងារសុខុមាលភាពសង្គមប្រកបដោយប្រសិទ្ធភាព ហើយរួមដំណើរជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ក្នុងការថែទាំងជនរួមជាតិក្រីក្រទៀតផង។
    |
 |
កងទ័ពការពារព្រំដែនខេត្ត Tay Ninh យាមល្បាតតាមតំបន់ព្រំដែន |
មិនត្រឹមតែជួយប្រជាជននៅតាមតំបន់ព្រំដែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ថែមទាំងកម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានសហការឃោសនាឲ្យប្រជាជនបង្កើនការប្រយុទ្ធប្រឆាំងនឹងល្បិចកលបំផ្លិចបំផ្លាញរបស់ពួកអរិភាព កសាងតំបន់ប្រកបដោយសុវត្ថិភាពនិងរឹងមាំ។ កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Tay Ninh ក៏បានពិនិត្យសុខភាព ផ្ដល់យោបល់ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ។ល។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត និងប៉ុស្តិ៍ការពារព្រំដែន ដែលឈរជើងតាមឃុំ-សង្កាត់ ក៏បានអនុវត្តគំរូ និងកម្មវិធីជាច្រើន ដើម្បីតភ្ជាប់ទំនាក់ទំនងរវាងកងទ័ពនិងប្រជាជន ដូចជា៖ "ជួយកុមារទៅសាលារៀន - កូនធម៌របស់ប៉ុស្តិ៍ការពារព្រំដែន" "រួមដំណើរជាមួយស្ត្រីនៅតាមតំបន់ព្រំដែន"… រួមចំណែកពង្រឹង "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន" ឲ្យរឹងមាំ កសាងខឿនការពារជាតិដោយប្រជាជនទាំងមូលដែលតភ្ជាប់នឹងប្រៀបរក្សាសន្តិសុខដោយប្រជាជន។
ភារកិច្ចសំខាន់មួយរបស់កងទ័ពការពារព្រំដែនខេត្ត Tay Ninh គឺចូលរួមកសាង និងពង្រឹងមូលដ្ឋាននយោបាយ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឃុំជាប់ព្រំដែន ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់បំពេញភារកិច្ចការពារព្រំដែន។ ដូច្នេះ បញ្ជាការដ្ឋានការពារព្រំដែនខេត្ត បានលើកកម្ពស់តួនាទីនៃកម្មាភិបាលនៅមូលដ្ឋាន ផ្ដល់យោបល់ដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន អំពីការធានាការពារជាតិ និងសន្តិសុខ បញ្ជូនបក្សជននៃប៉ុស្តិ៍ការពារព្រំដែនទទួលបន្ទុកគ្រួសារនៅតាមតំបន់ព្រំដែន ស្វែងយល់ចិត្តគំនិត និងសេចក្តីប្រាថ្នា ឃោសនានិងចលនាប្រជាពលរដ្ឋឲ្យគោរពគោលការណ៍ មាគ៌ារបស់បក្ស ច្បាប់និងគោលនយោបាយរបស់រដ្ឋ។ យោងតាមលោកវរសេនីយ៍ឯក Duong Van Duoc អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ដោយមានការក្ដាប់ស្ថានភាពនៅតំបន់ និងអនុវត្តដំណោះស្រាយជាច្រើន ការយល់ដឹងរបស់ប្រជាជនត្រូវបានលើកម្ពស់ ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពានច្បាប់ ការដឹកជញ្ជូនទំនិញខុសច្បាប់ ចូលរួមយ៉ាងសកម្មក្នុងការការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ។ ទំនាក់ទំនងរវាងអង្គការបក្ស អាជ្ញាធរមូលដ្ឋាន ជាមួយប្រជាជននៅបណ្ដាឃុំជាប់ព្រំដែនត្រូវបានពង្រឹងយ៉ាងរឹងមាំ៕
បកប្រែដោយ Thuy Anh