នៅក្នុងជំនួប លោកឧត្តមសេនីយ៍ទោ Le Quang Dao បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍លោក Kobayashi Yosuke ត្រឡប់មកធ្វើការនៅវៀតណាមវិញបន្ទាប់ពីរយៈពេល ២០ ឆ្នាំចាប់តាំងពីអាណត្តិដំបូងរបស់លោកក្នុងឆ្នាំ ២០០៥។  លោកឧត្តមសេនីយ៍ទោ Le Quang Dao ជឿជាក់ថា លោក Yosuke នឹងបន្តរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ ក៏ដូចជារវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំការពារឆ្នេរសមុទ្រជប៉ុន។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Quang Dao ពិភាក្សាជាមួយលោក Kobayashi Yosuke

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងពិភាក្សាអំពីខ្លឹមសារសហប្រតិបត្តិការសំខាន់ៗ និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់លើសមុទ្ររវាងប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការពង្រឹងសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ ជំរុញសកម្មភាពសហប្រតិបត្តិការ ការអប់រំ និងការហ្វឹកហ្វឺនលើកកំពស់សមត្ថភាព រៀបចំក្រុមការងារចូលរួមកិច្ចប្រជុំស្តីពីសន្តិសុខនាវាចរណ៍នៅប្រទេសជប៉ុន។ល។

អំពីគម្រោង “ពង្រឹងសមត្ថភាពធានាសន្តិសុខ និងសុវត្ថិភាពនៅសមុទ្រវៀតណាម” ដែលគ្រោងកសាងនាវាយាមល្បាតចំនួន ៦ គ្រឿងសម្រាប់កងឆ្មាំសមុទ្រវៀតណាម  ផ្តល់ហិរញ្ញប្បទានដោយប្រភពទុន ODA របស់ជប៉ុន ភាគីទាំងពីរបានសម្តែងនូវបំណងចង់បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនដំណើរការអនុវត្តគម្រោង។ ចំពោះគម្រោង “បណ្តុះបណ្តាល និងហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពកងឆ្មាំសមុទ្រវៀតណាមក្នុងការអនុវត្តច្បាប់ និងរក្សាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍” ភាគីទាំងពីរបានឯកភាពថា វគ្គបណ្តុះបណ្តាលនៅប្រទេសវៀតណាមឆ្នាំនេះនឹងប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៣ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែកញ្ញា និងនៅបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ១ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែធ្នូ៕

បកប្រែដោយ Thanh Cong