"កំពែងដែកដ៏រឹងមាំការពារព្រំដែន" នៅកំពង់ផែ និងសមុទ្រវៀតណាម
កប.អនឡាញ - ដោយមានភារកិច្ចគ្រប់គ្រង និងការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខនៅតាមព្រំដែនសមុទ្រ និងច្រកទ្វារព្រំដែនជាប់នឹងខេត្តជាច្រើនក្នុងតំបន់ កងទ័ពការពារព្រំដែនទីក្រុងហូជីមិញតែងតែលើកកំពស់តួនាទីឈានទៅមុខ និងភាពច្នៃប្រឌិត ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ និងជួយប្រជាជនរក្សាលំនឹងជីវភាពរស់នៅ រួមចំណែកបង្កើត "កំពែងដែកដ៏រឹងមាំការពារព្រំដែន" នៅព្រំដែនសមុទ្រ និងច្រកទ្វារកំពង់ផែទីក្រុងហូជីមិញ។
វគ្គហ្វឹកហ្វឺនផែនការយាមល្បាតនៅតំបន់សមុទ្រ Can Gio នៃកងនាវាលេខ២ (កងទ័ពការពារព្រំដែនទីក្រុងហូជីមិញ) ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ និងម៉ឺងម៉ាត់។ មេបញ្ជាការនាវាបានផ្សព្វផ្សាយភារកិច្ច និងគោលបំណង នៃការយាមល្បាត វិធីសាស្រ្តដោះស្រាយស្ថានភាពដែលអាចកើតឡើង និងការរៀបចំការសម្របសម្រួល។ល។ បន្ទាប់មក កងកម្លាំងបានចាប់ផ្តើមហ្វឹកហ្វឺនឲ្យស្របទៅនឹងភូមិសាស្រ្ត ជាពិសេសសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់សមុទ្រ Can Gio។
    |
 |
កងទ័ពការពារព្រំដែនទីក្រុងហូជីមិញយាមល្បាតនៅតំបន់កំពង់ផែ Nha Rong |
លោកវរសេនីយ៍ទោ Pham Anh Tuan មេបញ្ជាការរងកងនាវាលេខ២ បានឲ្យដឹងថា៖ “កងនាវាលេខ២ ទទួលបន្ទុកការគ្រប់គ្រងតំបន់សមុទ្រដ៏ធំ ដែលមានខ្សែផ្លូវនាវាចរណ៍អន្តរជាតិជាច្រើនឆ្លងកាត់ ដូច្នេះ អង្គភាពផ្តោតការយកចិត្តទុកដាក់លើការហាត់ពត់លត់ដំ និងកសាងការប្តេជ្ញាចិត្តសម្រាប់កម្មាភិបាល និងយុទ្ធជនក្នុងការយាមល្បាត ត្រួតពិនិត្យ និងការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែនសមុទ្រនៃទីក្រុងហូជីមិញ បង្កើនការហ្វឹកហ្វឺន ការសម្របសម្រួលយាមល្បាត ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ឧក្រិដ្ឋកម្ម និងត្រៀមខ្លួនជាស្រេចក្នុងការស្វែងរក និងជួយសង្គ្រោះនៅតាមដងទន្លេ និងសមុទ្រក្នុងករណីចាំបាច់”។
ក្នុងរយៈពេលកន្លងមក កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនទីក្រុងហូជីមិញ តែងតែលើកកំពស់ស្មារតីជំនះពុះពារការលំបាក សាមគ្គី ប្ដេជ្ញាចិត្ត និងតស៊ូប្រយុទ្ធប្រឆាំងកម្លាំងអរិភាព និងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសន្តិសុខព្រំដែនសមុទ្រ និងច្រកទ្វារកំពង់ផែទីក្រុង។ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង បានដាក់ពង្រាយដោយព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាពនូវវិធានការការងារ ក្តាប់ជាប់ស្ថានភាព ផ្តល់យោបល់ជូនគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជន ដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព សន្តិសុខ ព្រំដែនសមុទ្រ និងច្រកទ្វារកំពង់ផែឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ផ្តោតលើការដឹកនាំដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ។
ដើម្បីលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវការងារការពារ និងរក្សាសន្តិសុខនៅព្រំដែនសមុទ្រ និងបង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ កងទ័ពការពារព្រំដែនទីក្រុងកំណត់ប្រជាជនជាស្នូល “ប្រជាជនម្នាក់ៗ ដែលរស់នៅតាមព្រំដែន គឺជាបង្គោលព្រំដែនមួយ” កសាង “ប្រៀបប្រយុទ្ធដោយមានការគាំទ្រពីប្រជាជន” ដ៏រឹងមាំ ហើយជាកត្តាសម្រេចជោគជ័យនៃបុព្វហេតុការពារព្រំដែនជាតិ។ អាស្រ័យហេតុនេះ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង បានលើកឡើងគោលនយោបាយ និងវិធានការជាច្រើន ដើម្បីដឹកនាំ និងរៀបចំទម្រង់ចម្រុះដើម្បីប្រមូលផ្តុំ និងចលនាប្រជាពលរដ្ឋឱ្យចូលរួមក្នុងការគ្រប់គ្រង និងការពារព្រំដែនជាតិ។ លោកវរសេនីយ៍ឯក Nguyen Van Tien អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែនទីក្រុងហូជីមិញ បានឲ្យដឹងថា៖ សកម្មភាពសម្របសម្រួលចលនាប្រជាជន ត្រូវបានអនុវត្តតាមកម្មវិធីជាក់លាក់ និងទម្រង់ជាក់ស្តែង ធានាបាននូវភាពជិតស្និទ្ធ ភាពទៀងទាត់ និងសមស្របទៅនឹងតម្រូវការ ភារកិច្ច លក្ខណៈនៃក្រុមមុខសញ្ញានីមួយៗ ភូមិសាស្ត្រនីមួយៗ ប្រជាជននីមួយៗ និងស្ថានភាពជាក់ស្តែងរបស់អង្គភាព និងមូលដ្ឋាន។ ខ្លឹមសារនៃការសម្របសម្រួលមានភាពចម្រុះ និងសម្បូរបែប ដោយផ្តោតលើការឃោសនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីបន្ទាត់ខ្សែព្រំដែនជាតិ មាគ៌ាគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការកសាង គ្រប់គ្រង និងការពារអធិបតេយ្យភាពលើព្រំដែន សមុទ្រ និងកោះ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-វប្បធម៌-សង្គមនៅតំបន់ព្រំដែនសមុទ្រ និងរៀបចំសកម្មភាពសុខុមាលភាពសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ល៕
បកប្រែដោយ Huyen Trang