ក្នុងការយាមល្បាត លោកវរសេនីយ៍ឯកបំរុង Pham Van Hiep នាយសេនាធិការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dien Bien និងលោកវរសេនីយ៍ទោ Lin Wei នាយសេនាធិការរងនៃកងទ័ពការពារព្រំដែន Mengzi បានឯកភាពគ្នាលើវិធីសាស្រ្តយាមល្បាតទ្វេភាគី ព្រមទាំងវាយតម្លៃលទ្ធផលដែលសម្រេចបានក្នុងការគ្រប់គ្រង កិច្ចសហការរវាងភាគីទាំងពីរនាពេលកន្លងមក និងទិសដៅសហការនាពេលខាងមុខ។

បន្ទាប់ពីបានព្រមព្រៀងគ្នា ភាគីទាំងពីរបានធ្វើការយាមល្បាតពីបង្គោលព្រំដែនលេខ ៣ ដល់បង្គោលព្រំដែនលេខ ១ នៅលើខ្សែបន្ទាត់ព្រំដែនគោកវៀតណាម-ចិន ដែលមានប្រវែង ៣.២ គីឡូម៉ែត្រ។

leftcenterrightdel
ភាគីទាំងពីរផ្លាស់ប្តូរកំណត់ហេតុនៃការធ្វើយាមល្បាតទ្វេភាគី

ក្នុងដំណើរការយាមល្បាត ភាគីទាំងទាំងពីរបានសម្អាតអនាម័យបរិស្ថានជុំវិញបង្គោលព្រំដែន និងចែករំលែកព័ត៌មានអំពីស្ថានភាពសន្តិសុខនយោបាយនៅតំបន់ព្រំដែនដែលគ្រប់គ្រងដោយភាគីទាំងពីរ និងការគ្រប់គ្រងការឆ្លងដែន ការទប់ស្កាត់បទល្មើស...។

នៅចុងបញ្ចប់នៃការយាមល្បាត ភាគីទាំងពីរបានវាយតម្លៃថា ខ្សែព្រំដែន និងបង្គោលព្រំដែន ត្រូវបានរក្សាស្ថានភាពដដែល។ ក្នុងឱកាសនេះ ភាគីទាំងពីរព្រមព្រៀងបន្តសហការ និងរក្សាទំនាក់ទំនង បង្កើនការយាមល្បាតទ្វេភាគី ដោះស្រាយឲ្យបានទាន់ពេលវេលានូវបញ្ហានានាដែលទាក់ទងនឹងការគ្រប់គ្រង និងការការពារព្រំដែន ការទប់ស្កាត់និងប្រឆាំងឧក្រិដ្ឋកម្ម ព្រមទាំងរក្សាសន្តិសុខ ស្ថិរភាពនៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Thuy Anh