leftcenterrightdel
តំណាងកងនាវាលេខ ១២៩ ផ្តល់អំណោយដល់ប្រជានេសាទក្នុងមូលដ្ឋាន

ក្នុងយុទ្ធនាការនោះ យុវជននៃកងនាវាលេខ ១២៩ ផ្តោតសំខាន់លើការបំពេញភារកិច្ចដូចជា៖ ការកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ ការការពារបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការឃោសនាអំពីសមុទ្រ កោះ និងដំណោះស្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) សម្អាតបរិស្ថាន ជួសជុលស្តូបអនុស្សាវរីយ៍នៅក្នុងតំបន់ឈរជើង បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី “កងទ័ពជើងទឹកប្រជាជនវៀតណាមជាទីពឹងបង្អែកសម្រាប់អ្នកនេសាទចេញទៅលំហសមុទ្រ និងច្បាមជាប់សមុទ្រ”។ល។

ក្នុងឱកាសនេះ កងនាវាលេខ ១២៩ បានប្រគល់អំណោយ អាវពោងចំនួន ៥០ និងទង់ជាតិចំនួន ១០០ ដល់ប្រជានេសាទនៅទីរួមស្រុក Phuoc Hai ស្រុក Dat Do៕

បកប្រែដោយ Huyen Trang