ចេញដំណើរទៅអនុវត្តយុទ្ធនាការយុវជនស្ម័គ្រចិត្តនារដូវក្តៅឆ្នាំ២០២៥
កប.អនឡាញ - នាថ្ងៃទី ៣១ ខែឧសភា នៅទីរួមស្រុក Phu Hoa (ស្រុក Chu Pah ខេត្ត Gia Lai) មជ្ឈិមសម្ព័ន្ធយុវជនបានរៀបចំពិធីចេញដំណើរទៅអនុវត្តយុទ្ធនាការយុវជនស្ម័គ្រចិត្តនារដូវក្តៅឆ្នាំ២០២៥ និងជួយជ្រោមជ្រែងខែសកម្មភាពដើម្បីកុមារ ឆ្នាំ២០២៥។
មានប្រសាសន៍ក្នុងពិធី លោក Do Van Chien សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការនិងការច្នៃប្រឌិតរបស់មជ្ឈិមសម្ព័ន្ធយុវជនក្នុងការធ្វើបច្ចុប្បន្នភាពខ្លឹមសារ និងសកម្មភាពថ្មីសម្រាប់យុទ្ធនាការយុវជនស្ម័គ្រចិត្តនារដូវក្តៅឆ្នាំ២០២៥។
លោកស្នើឲ្យមជ្ឈិមសម្ព័ន្ធយុវជនបន្តយកចិត្តទុកដាក់ និងរៀបចំសកម្មភាពជាក់ស្តែងជាច្រើន បំពេញសេចក្តីប្រាថ្នារបស់កុមារ ជួយគាំទ្រកុមារក្រីក្រ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កុមារទាំងអស់ក្នុងការលំហែកាយ សិក្សា និងអភិវឌ្ឍ... គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការនានាបន្តយកចិត្តទុកដាក់ ដឹកនាំ និងរៀបចំការអនុវត្តល្អនូវគោលនយោបាយ គោលការណ៍របស់បក្សស្ដីពីការងារយុវជន។ល។
យុទ្ធនាការឆ្នាំនេះត្រូវបានអនុវត្ពស៊ីសង្វាក់ ដោយមានខ្លឹមសារច្នៃប្រឌិតជាច្រើនដែលតភ្ជាប់នឹងលក្ខណៈនៅមូលដ្ឋាននីមួយៗ ដូចជា៖ លុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះដែលទ្រុឌទ្រោង រៀបចំថ្នាក់បង្រៀនហែលទឹកដោយឥតគិតថ្លៃ និងអនុវត្តគម្រោងយុវជន ស្វាគមន៍មហាសន្និបាតនៃគណៈកម្មាធិការបក្សលើគ្រប់លំដាប់ថ្នាក់...៕
បកប្រែដោយ Thanh Cong