ទីក្រុងចំនួន ៣ របស់វៀតណាម កើនឡើងយ៉ាងខ្លាំងនៅលើផែនទីចាប់ផ្តើមអាជីវកម្មសកល
កប.អនឡាញ - នេះគឺជាការវាយតម្លៃទូទៅរបស់អ្នកជំនាញនៅក្នុងសិក្ខាសាលាអនឡាញ ដែលប្រកាសសន្ទស្សន៍នៃការចាប់ផ្តើមអាជីវកម្មវៀតណាមឆ្នាំ ២០២៥ ដែលរៀបចំដោយនាយកដ្ឋានសហគ្រាសចាប់ផ្តើមអាជីវកម្មនិងបច្ចេកវិទ្យា (ចំណុះក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) សហការជាមួយ StartupBlink (អង្គការឈានមុខគេមួយរបស់ពិភពលោកក្នុងវិស័យធ្វើផែនទី និងវាយតម្លៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល)។
យោងតាមរបាយការណ៍សន្ទស្សន៍ប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មសកលឆ្នាំ ២០២៥ របស់ StartupBlink វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៥៥ កើនឡើង ១ ថ្នាក់ បើធៀបនឹងឆ្នាំមុន និងជាឆ្នាំទី ៣ ជាប់គ្នានៃការកើនឡើងចំណាត់ថ្នាក់។ ជាមួយនឹងចំណាត់ថ្នាក់នេះ វៀតណាមរក្សាបានតំណែងទី ៥ របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
    |
 |
រូបថតឧទាហរណ៍ (nhandan.vn) |
របាយការណ៍នេះបានកត់សម្គាល់ពីការផ្លាស់ប្តូរជាវិជ្ជមាន និងការទម្លុះទម្លាយនៃមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មធំៗចំនួន៣ក្នុងប្រទេសវៀតណាម។ ទីក្រុងហូជីមិញបានចូលក្នុងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មអាស៊ីអាគ្នេយ៍កំពូលទាំង ៥ ជាលើកដំបូង ដោយកាន់កាប់តំណែងទី ១១០ នៅទូទាំងពិភពលោក ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ ទីក្រុងហាណូយកើនឡើង ៩ ថ្នាក់ ឡើងដល់ចំណាត់ថ្នាក់ទី ១៤៨ ខណៈពេលដែលទីក្រុង Da Nang បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការកើនឡើងចំនួន ១៣០ កន្លែង ដោយឈានដល់ចំណាត់ថ្នាក់ទី ៧៦៦ ដែលបានក្លាយជាតំបន់ដែលមានកំណើនលឿនបំផុតនៅក្នុងប្រទេស។
វៀតណាមក៏ត្រូវបានគេវាយតម្លៃខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាថ្មីៗផងដែរ។ ជាពិសេស ជាប់ចំណាត់ថ្នាក់ទី ២ នៅរំបន់អាស៊ីអាគ្នេយ៍ក្នុង blockchain ជាមួយនឹងទីក្រុងហូជីមិញនៅក្នុងចំណោមទីក្រុង ៣០ ទូទាំងពិភពលោកក្នុងវិស័យនេះ។ ទន្ទឹមនឹងនោះ ទីក្រុងហាណូយមានភាពលេចធ្លោក្នុងវិស័យ logistics ដោយឈរនៅលំដាប់ទី ៦ ក្នុងតំបន់ ដោយបញ្ជាក់ពីតួនាទីនៃបច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចាប់ផ្តើមជាតិអាជីវកម្មជាតិ៕
បកប្រែដោយ Thanh Cong