“វៀតណាមមានសក្តានុពលដ៏អស្ចារ្យក្នុងការក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិជ្ជាសកល ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) ដែលអនុវត្តក្នុងវិស័យការពារជាតិ និងសន្តិសុខតាមអ៊ីនធឺណិត”។

នេះជាការលើកឡើងរបស់លោក Marko Erman ប្រធានការិយាល័យស្រាវជ្រាវវិទ្យាសាស្ត្ររបស់ Thales ដែលជាសម្ព័ន្ធក្រុមហ៊ុនការពារជាតិឈានមុខគេរបស់ប្រទេសបារាំងនៅមុនវេទិការ French Tech Summit Vietnam 2025។

leftcenterrightdel
លោកបណ្ឌិត Marko Erman ប្រធានការិយាល័យស្រាវជ្រាវវិទ្យាសាស្ត្រ Thales  (រូបថត៖ vnanet.vn)

យោងតាមលោក Marko Erman វៀតណាមកំពុងស្ថិតក្នុងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលដ៏ទូលំទូលាយ និងមានមហិច្ឆតាចង់ក្លាយជាកត្តាបច្ចេកវិទ្យាដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនោះ កម្លាំងពលករវៀតណាមនៅវ័យក្មេង មានសមត្ថភាពខ្ពស់ ដែលបង្កើតឱ្យមានភាពស្វាហាប់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធី AI និងសន្តិសុខតាមអ៊ីនធឺណិត។ ដោយផ្អែកលើទំនាក់ទំនងសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន Thales  និងវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក Marko Erman បានសន្និដ្ឋានថា វៀតណាមមានសមត្ថភាពចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ Thales ដោយសារតែប្រព័ន្ធ AI របស់ Thales ត្រូវការគ្រឿងបន្លាស់អេឡិចត្រូនិចពិសេស។ ជាមួយនឹងការតំរង់ទិស និងជំនាញរបស់វៀតណាមក្នុងវិស័យអេឡិចត្រូនិក នេះអាចជាចំណុចចាប់ផ្តើមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។

ទាក់ទិននឹងទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការបារាំង-វៀតណាម លោក Erman បានសម្តែងសុទិដ្ឋិនិយម ខណៈដែលកិច្ចព្រមព្រៀងទ្វេភាគីនាពេលថ្មីៗនេះ ជាពិសេសការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ បានបង្កើតក្របខ័ណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគបច្ចេកវិទ្យា។ លើសពីនេះ ការរៀបចំវេទិការ French Tech Summit Vietnam 2025 និងការជ្រើសរើស "ឆ្នាំនវានុវត្តន៍" ជាប្រធានបទនៃកិច្ចសហប្រតិបត្តិការរវាងបារាំង និងវៀតណាម នឹងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់។ នៅក្នុងព្រឹត្តិការណ៍ French Tech Summit Vietnam 2025 នោះ សម្ព័ន្ធក្រុមហ៊ុន Thales នឹងចូលរួមក្នុងវេទិកានេះដោយប្រធានបទ " អនុវត្ត AI លើគ្រប់ជ្រុងជ្រោយ៖ គួរឱ្យទុកចិត្ត មានអធិបតេយ្យ និងសុវត្ថិភាព"។

បកប្រែដោយ Thanh Cong