ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Minh Triet លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានឲ្យដឹងថា សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសម្របសម្រួលជាមួយវិស័យសុខាភិបាលអនុវត្តខ្លឹមសារនិងដំណោះស្រាយជាច្រើន ដើម្បីជំរុញខ្លាំងនូវការផ្សព្វផ្សាយពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃថ្នាំជក់ និងច្បាប់ស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ពីថ្នាំជក់ ចំពោះកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និងក្មេងជំទង់នីមួយៗ។

leftcenterrightdel
ការរត់ប្រណាំងតាមអ៊ីនធឺណិត "យុវជនវៀតណាមនិយាយថាទេចំពោះថ្នាំជក់ និងបារីអេឡិចត្រូនិក"

“ពិធីមិទ្ទិញថ្ងៃនេះ គឺសំដៅឆ្ពោះទៅសហគមន៍ ជាពិសេសយុវវ័យ ដោយមានសារគ្មានផ្សែងបារី សូម្បីតែអ្នកដែលធ្លាប់ជក់ក៏ឈប់ប្រើប្រាស់ថ្នាំជក់ផងដែរ។ លើសពីនេះ យើងបានលើកទឹកចិត្តនិងរៀបចំសកម្មភាពកីឡា វប្បធម៌ និងសិល្បៈបន្ថែមទៀតសម្រាប់យុវជនឱ្យចូលរួម ដោយគោលដៅចុងក្រោយគឺកាត់បន្ថយលទ្ធភាពប្រើប្រាស់ថ្នាំជក់ និងសារធាតុញៀនផ្សេងទៀតសម្រាប់យុវជន”។

បន្ទាប់ពីពិធីមិទ្ទិញនេះ មជ្ឈិមសម្ព័ន្ធយុវជនបានរៀបចំការរត់ប្រណាំងតាមអ៊ីនធឺណិត "យុវជនវៀតណាមនិយាយថាទេចំពោះថ្នាំជក់ និងបារីអេឡិចត្រូនិក" ដោយមានការចូលរួមពីសមាជិកសម្ព័ន្ធយុវជនចំនួន ១០០០នាក់។ ការប្រណាំងនេះ ត្រូវបានធ្វើឡើងនៅលើកម្មវិធី Strava ចាប់ផ្តើមពីថ្ងៃទី ២៦ ឧសភា ដល់ថ្ងៃទី ២៦ ខែមិថុនា សម្រាប់ប្រជាជនវៀតណាមគ្រប់វ័យអាយុ៕

តាម vovworld.vn