ឆ្នាំនេះ គណៈកម្មាធិការរៀបចំទទួលបាន ២៣៩ ស្នាដៃចូលរួមការប្រកួត។ នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំបានប្រគល់ពានរង្វាន់ធំដល់សំណង់សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមរបស់ (ស្ថាបត្យករ Hiroshi Miyakawa, ស្ថាបត្យករ Trinh Viet A, ស្ថាបត្យករ Michio Oizumi, ស្ថាបត្យករ Nguyen Dinh Dong, ស្ថាបត្យករ Gen Sugiyama របស់ក្រុមហ៊ុន Nikken Sekkei); ជាមួយគ្នានោះ ប្រគល់ពានរង្វាន់មាសចំនួន ៥ រង្វាន់ , ប្រាក់ចំនួន ១២, រង្វាន់សំរឹទ្ធចំនួន ៣៥ រង្វាន់ និងរង្វាន់ដែលបានសហគមន៍ចូលចិត្ដ និងបោះឆ្នោតគាំទ្រច្រើនបំផុតចំនួន ១ រង្វាន់ រួមទាំងប័ណ្ណសរសើរសម្រាប់អង្គភាពដែលមានសមិទ្ធិផលជាច្រើន និងរង្វាន់ “ដើម្បីការអភិវឌ្ឍន៍ស្ថាបត្យកម្ម”។
* នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយ សមាគមស្ថាបត្យករវៀតណាមបានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ស្ថាបត្យកម្មវៀតណាម - រយៈពេល ៥០ឆ្នាំនៃការបង្រួបបង្រួមជាតិ”។ អង្គសិក្ខាសាលានេះបានទទួលមតិយោបល់ជាច្រើនពីសមិទ្ធិផល និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជាក់ស្តែងនៃវិស័យស្ថាបត្យកម្មក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ៕
បកប្រែដោយ Pham Diep
Type the code from the image