ពិព័រណ៍គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាសកម្មភាពមានទ្រង់ទ្រាយធំនៅកម្រិតជាតិ និងអន្តរជាតិ ហើយមានតម្លៃខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។ ពិព័រណ៍នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញាឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជាតិ (ឃុំ Co Loa ទីក្រុងហាណូយ)។ នៅក្នុងការតាំងពិព័រណ៍នេះ មានការប្រើប្រាស់បច្ចេកវិទ្យា 3D Mapping កម្មវិធីបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI)...។

leftcenterrightdel
លោក Mai Van Chinh ឧបនាយករដ្ឋមន្ត្រី ជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ

មានប្រសាសន៍ក្នុងកិច្ចប្រជុំលោក Mai Van Chinh បានស្នើឲ្យសមាជិកនៃគណៈកម្មាធិការដឹកនាំការតាំងពិព័រណ៍ អនុវត្តតាមការណែនាំរបស់ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងនាយករដ្ឋមន្រ្ដី។ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននៃរដ្ឋាភិបាល និងប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងក្រុង រៀបចំផែនការតាំងបង្ហាញសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់ខ្លួន។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ធ្វើជាអធិបតី និងទទួលយកមតិយោបល់ពីសមាជិកនៃគណៈកម្មាធិការដឹកនាំដើម្បីកសាងសេចក្តីព្រាងផែនការរៀបចំការតាំងពិព័រណ៍ ហើយជូនរបាយការណ៍ដល់រដ្ឋាភិបាលមុនថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីរាយការណ៍ដល់ការិយាល័យនយោបាយ៕

បកប្រែដោយ Thuy Anh