មានប្រសាសន៍នៅក្នុងពិធី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា គម្រោងទាំងនេះនឹងរួមចំណែកបង្កើតបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មដ៏ទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស បង្កើតរបកគំហើញក្នុងការតភ្ជាប់ខេត្ត និងតំបន់ បង្កើតសន្ទុះ និងបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ខេត្ត និងតំបន់ឆ្នេរសមុទ្រភាគខាងជើង អនុវត្តដោយជោគជ័យនូវទម្រង់សហប្រតិបត្តិការរដ្ឋ-ឯកជន លើការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋាន

លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ អង្គភាពពាក់ព័ន្ធអនុវត្តគម្រោងដោយធានាវឌ្ឍនភាព គុណភាព ធានាបច្ចេកទេស សោភ័ណភាព និងអនាម័យបរិស្ថាន ធានាដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលបានបរិច្ចាកដីសម្រាប់គម្រោងនេះ។

ទាក់ទិននឹងមណ្ឌលឧស្សាហកម្ម Hung Phu លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា នេះគឺជាគំរូសហប្រតិបត្តិការរដ្ឋ-ឯកជន តាមទម្រង់នៃការដឹកនាំរបស់រដ្ឋ-អភិបាលកិច្ចដោយឯកជន តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Thai Binh ជំរុញទម្រង់សហប្រតិបត្តិការនេះ រៀបចំអភិបាលកិច្ចឆ្លាតវៃ អភិវឌ្ឍបៃតង និងនិរន្តរភាព ទាក់ទាញការវិនិយោគតាមទិសដៅអនុវត្តបច្ចេកវិទ្យាខ្ពស់ និងបច្ចេកវិទ្យាស្អាត។

ក្នុងពិធីនេះដែរ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្តាក្រសួង ស្ថាប័ន ខេត្ត និងអង្គភាពនានាត្រូវខិតខំប្រឹងប្រែងពន្លឿនវឌ្ឍនភាព និងខិតខំបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ ដើម្បីធ្វើអាជីវកម្មបានឆាប់ៗ នាំមកនូវផលប្រយោជន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមិនត្រឹមតែសម្រាប់ខេត្ត Thai Binh ប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ និងប្រទេសទាំងមូលទៀតផង៕

បកប្រែដោយ Thanh Cong