កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព (ក្រសួងហិរញ្ញវត្ថុវៀតណាម)។

leftcenterrightdel
លោក Nguyen Duc Trung អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ daibieunhandan.vn)

មានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍នេះ លោក Nguyen Duc Trung អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព (ក្រសួងហិរញ្ញវត្ថុ) បានសង្កត់ធ្ងន់ថា ការធ្វើបរិវត្តកម្មឌីជីថលគឺជា “គន្លឹះ” សម្រាប់វិស័យសេដ្ឋកិច្ចឯកជន រួមចំណែកជិត ៥០% ដល់ GDP និងបន្តជាកម្លាំងជំរុញកំណើនរបស់ខឿនសេដ្ឋកិច្ច។ ជាមួយនឹងទស្សនវិស័យនោះ ក្រសួងហិរញ្ញវត្ថុកំពុងសម្របសម្រួលជាមួយសាជីវកម្ម និងសហគ្រាសបច្ចេកវិទ្យាឈានមុខមួយចំនួននៅវៀតណាមដើម្បីផ្តល់ជូននូវកញ្ចប់ដំណោះស្រាយដើម្បីគាំទ្រសហគ្រាសក្នុងការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយជោគជ័យ។

នៅក្នុងកិច្ចប្រជុំ ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន MISA បានចែករំលែកអំពីកញ្ចប់ដំណោះស្រាយ ដើម្បីគាំទ្រការធ្វើបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាស សហករណ៍ និងអាជីវកម្មគ្រួសារ។ MISA ក៏បានសន្យាផ្តល់ការបណ្តុះបណ្តាល ផ្តល់យោបល់ និងផ្ទេររហូតទាល់តែអង្គការដំណើរការប្រកបដោយស្ទាត់ជំនាញ ដោយហេតុនេះជួយអង្គភាពសេដ្ឋកិច្ចចូលរួមយ៉ាងសកម្មនៅក្នុងខឿនសេដ្ឋកិច្ចឌីជីថល និងលើកកម្ពស់ការប្រកួតប្រជែង៕

បកប្រែដោយ Huyen Trang