អញ្ជើញមានអនុសាសន៍ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការប្តេជ្ញាចិត្ត និងការអនុវត្តយ៉ាងខ្លាំងក្លានៃគម្រោងផ្លូវដែក Lao Cai - Ha Noi - Hai Phong ធានារាល់លក្ខណៈសម្រាប់បើកការដ្ឋានសាងសង់គម្រោងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំនេះ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ vov.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងគម្រោងផ្លូវដែកមានសារៈសំខាន់ៗ និងមានអត្ថន័យដ៏ធំធេងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ការធ្វើពិពិធកម្មទីផ្សារ ផលិតផល និងសង្វាក់ផ្គត់ផ្គង់ជាសារវន្តនោះ ផ្លូវដែក Lao Cai - Ha Noi - Hai Phong មានសារៈសំខាន់ខ្លាំងណាស់ ជាខ្សែតភ្ជាប់អឺរ៉ុប និងអាស៊ីកណ្តាល។ នេះជាកិច្ចការសំខាន់ដែលមានចែងក្នុងការសន្និដ្ឋាននៃសន្និបាតមជ្ឈិមលើកទី១១ និងក្នុងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា។ ដូច្នេះ ខេត្តទាំង ៩ ដែលមានផ្លូវរថភ្លើងឆ្លងកាត់ ត្រូវមានការប្តេជ្ញាចិត្តចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំនេះទាល់តែបាន”។

ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន  និងមូលដ្ឋានត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត និងប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការពន្លឿនដំណើរការសាងសង់៕

បកប្រែដោយ Thanh Cong