គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំនេះ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក Nguyen Hong Dien រដ្ឋមន្ត្រីបានសម្តែងការគាំទ្រចំពោះការបញ្ចប់ការចរចាដើម្បីតម្លើងកិច្ចព្រមព្រៀង ATIGA និងអបអរសាទរលទ្ធផលធ្វើការជាវិជ្ជមានរបស់គណៈកម្មាធិការចរចាដើម្បីតម្លើងកិច្ចព្រមព្រៀង ATIGA (TNC) និងក្រុមបច្ចេកទេសក្នុងរយៈពេលកន្លងមក។

leftcenterrightdel
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានពិសេសលើកទី២ ស្តីពីការចរចាដើម្បីតម្លើងកិច្ចព្រមព្រៀង ATIGA (រូបថត៖ vnanet.vn)

លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រទេសនានាបន្តលើកកម្ពស់ស្មារតីនៃសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយភាពខុសគ្នាដែលនៅសេសសល់ដោយឈរលើមូលដ្ឋាននៃតុល្យភាពផលប្រយោជន៍ ឆ្ពោះទៅរកកិច្ចព្រមព្រៀង ATIGA ដែលត្រូវបានតម្លើងឡើងកម្រិតថ្មីមួយដែលអាចធ្វើទៅបាន ប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់ភាគីទាំងអស់៕

បកប្រែដោយ Huyen Trang