តបតាមការអញ្ជើញរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោកជំទាវ Ngo Phuong Ly រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមពិធី។

ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ២០ ប្រទេស រួមទាំងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន, លោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល, លោក Miguel Diaz-Canel ប្រធានរដ្ឋគុយបា...; គណៈប្រតិភូជាន់ខ្ពស់ និងអតីតយុទ្ធជនមកពីជុំវិញពិភពលោកក៏បានអញ្ជើញចូលរួមពិធីព្យុះហយាត្រានៅលើទីលានក្រហមឆ្នាំនេះ។

leftcenterrightdel
ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមចូលរួមព្យុះហយាត្រានៅទីលានក្រហម ​(រូបថត៖ RIA Novosti)

ពិធីព្យុះហយាត្រាឆ្នាំនេះ មានការចូលរួមពីយោធិនជាង ១១,០០០ នាក់ដោយមានវត្ថមានកងទ័ពចូលរួមព្យុះហយាត្រាមកពី ១៣ ប្រទេស។ គួរកត់សម្គាល់ថា នេះជាលើកទីមួយហើយដែលកងទ័ពប្រជាជនវៀតណាម បានបញ្ជូនកងកម្លាំងទៅចូលរួមព្យុះហយាត្រានៅទីលានក្រហម។ ប្រការនេះរួមចំណែកបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីនីយកម្ម និងពិពិធកម្ម ព្រមទាំងបង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមក្នុងការកសាង និងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ វត្តមានរបស់ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមនៅពិធីព្យុះហយាត្រា នៅទីលានក្រហមក៏ជាឱកាសមួយដើម្បីលើកកំពស់រូបភាព កិត្យានុភាពរបស់កងទ័ពប្រជាជនវៀតណាមផងដែរ។

ថ្លែងសុន្ទរកថារយៈពេលជិត ១០ នាទី​ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានរំលឹកឡើងវិញនូវការរួមចំណែក និងពលីកម្មរបស់យុទ្ធជនរាប់សិបលាននាក់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់សម្រាប់ជ័យជម្នះក្នុងសង្គ្រាមការពារជាតិដ៏មហិមា។

លោក Vladimir Putin ប្រធានាធិបតី បានឲ្យដឹងថា "ថ្ងៃនេះ យើងទាំងអស់គ្នាមានអារម្មណ៍សប្បាយរីករាយនិងទុក្ខព្រួយផង មោទនភាពនិងដឹងគុណផង ហើយកោតសរសើរចំពោះជំនាន់មុនដែលបានកម្ទេចហ្វាស៊ីសនិយមដោយអាយុជីវិតរាប់លាននាក់ ដើម្បីនាំមកនូវសេរីភាព និងសន្តិភាពសម្រាប់មនុស្សជាតិ។ យើងចងចាំជានិច្ចនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជ័យជំនះនេះ"។

បន្ទាប់ពីសុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ី ពិធីព្យុះហយាត្រាបានចាប់ផ្តើមដោយកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី និងសាលាយោធានៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី... ក្រៅពីនេះក៏មានការចូលរួមព្យុះហយាត្រារបស់កងទ័ពមកពីប្រទេសជាច្រើនដូចជា៖ វៀតណាម បេឡារុស្ស អេហ្ស៊ីប កាហ្សាក់ស្ថាន ចិន កៀហ្ស៊ីស៊ីស្ថាន ឡាវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា តាជីគីស្ថាន។ល។

ទិវាជ័យជំនះ ថ្ងៃទី ៩ ឧសភា គឺជាព្រឹត្ដិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសរុស្ស៊ី ដែលបញ្ជាក់ពីជ័យជំនះរបស់សហភាពសូវៀតលើហ្វាស៊ីសអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៤៥។ ពិធីព្យុះហយាត្រានៅទីលានក្រហមមិនត្រឹមតែជាឱកាសដើម្បីរំលឹកដល់វីរជនដែលបានពលីជីវិតក្នុងសង្គ្រាមការពារជាតិដ៏មហិមាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពសម្រាប់បង្ហាញកម្លាំងយោធា និងស្មារតីសាមគ្គីភាពរបស់រុស្ស៊ីទៀតផង។

បកប្រែដោយ Thanh Cong