ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីរបានទៅទស្សនាស្តង់តាំងបង្ហាញផលិតផលសិប្បកម្មវៀតណាមដ៏វិសេសវិសាល និងស្វែងយល់អំពីរបរសិប្បកម្មជាច្រើនរបស់វៀតណាម។ សិប្បករមកពីភូមិសិប្បកម្មប្រពៃណីបានផ្តល់ផលិតផលសិប្បកម្មដ៏វិសេសវិសាលមួយចំនួន ជូនលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ដូចជា៖ មួករាងសាជីភូមិ Chuong កន្សែងប៉ាក់។ល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ (រូបថត៖ vov.vn)

ពិព័រណ៍នេះក៏តាំងបង្ហាញពីរូបថតនៃទឹកដី ប្រជាជន និងទំនាក់ទំនងរវាងវៀតណាម និងថៃផងដែរ។ ជាពិសេស រូបថតទាំងនេះបានកត់ត្រាអំពីដំណើរការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៧៦ ដល់ “ភាពជាដៃគូយុទ្ធសាស្ត្របង្កើនបន្ថែម” ពីឆ្នាំ ២០១៥ មកទល់បច្ចុប្បន្ននេះ ជាមួយនឹងសមិទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យដូចជានយោបាយ ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌ អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ល។៕

បកប្រែដោយ Huyen Trang