លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ស្នើឲ្យផ្តោតលើការវិនិយោគបន្ថែមទៀតសម្រាប់វិស័យអប់រំ
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ១៨៩០ / ថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៥) នារសៀលថ្ងៃទី១៤ ខែឧសភា នៅទីក្រុងហាណូយ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញទៅទស្សនា និងប្រគល់បន្ទប់អនុវត្តន៍ការអប់រំ STEM ដល់វិទ្យាល័យហាណូយ - Amsterdam និងអនុវិទ្យាល័យ Cau Giay។ នេះគឺជាគ្រឹះស្ថានអប់រំប្រកបដោយគុណភាពខ្ពស់ឈានមុខគេចំនួនពីរ នៅទីក្រុងហាណូយ។
នៅក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស ក៏បានប្រគល់អាហារូបករណ៍ចំនួន ២០០ ជូនសិស្សឆ្នើម នៃសាលាទាំងពីរផងដែរ។
    |
 |
លោក To Lam អគ្គលេខាបក្ស ទស្សនាបន្ទប់អនុវត្តន៍ការអប់រំ STEM នៃអនុវិទ្យាល័យ Cau Giay ខ័ណ្ឌ Cau Giay ទីក្រុងហាណូយ (រូបថត៖ vnanet.vn) |
លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា៖ “គោលដៅរបស់បក្សគឺកសាងប្រព័ន្ធអប់រំថ្មីលើគ្រប់ជ្រុងជ្រោយ ស្មើរមុខស្មើរមាត់នឹងពិភពលោក រក្សានូវអត្តសញ្ញាណវប្បធម៌របស់វៀតណាម។ យើងត្រូវបណ្ដុះបណ្ដាលជំនាន់វ័យក្មេង ដែលមិនត្រឹមតែមានបញ្ញាឆ្លាតវៃប៉ុណ្ណោះទេ ថែមទាំងមានកាយសម្បទាមាំមួន សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ មានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែង និងស្មើមុខស្មើមាត់នឹងមហាអំណាច បញ្ជាក់ពីកិត្យានុភាពរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។ ប្រព័ន្ធអប់រំត្រូវតែផ្លាស់ប្តូរថ្មីយ៉ាងទូលំទូលាយ ដោយផ្តោតលើការអភិវឌ្ឍជំនាញច្នៃប្រឌិត STEM ភាសាបរទេស ជំនាញឌីជីថល បច្ចេកវិទ្យាទំនើប។ សព្វថ្ងៃ ប្រទេសមានសន្តិភាព និងការបង្រួបបង្រួម ក្នុងបរិយាកាសនេះ ខ្ញុំសង្ឃឹមថា ក្មួយៗនឹងបន្តសិក្សា និងក្លាយជាយុវជនថ្មី យុវជននៃសម័យកាល ឈានទៅដល់ការអប់រំទំនើបរបស់ពិភពលោក”។
ក្នុងឱកាសនេះដែរ លោក To Lam អគ្គលេខាបក្ស ក៏បានស្នើឲ្យអាជ្ញាធរ និងស្ថាប័នអប់រំ បន្តធ្វើទំនើបកម្ម លើកកំពស់គុណភាពនៃការអប់រំ និងបណ្តុះបណ្តាល ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិផងដែរ៕
បកប្រែដោយ Huyen Trang