សិក្ខាសាលាអន្តរជាតិស្តីពីការរក្សាអត្តសញ្ញាណភាសារវៀតណាមជូនអាណិកជនវៀតណាម
កប.អនឡាញ - សិក្ខាសាលានៅទីក្រុង Fukuoka បានសង្កត់ធ្ងន់លើតួនាទីនៃការថែរក្សាភាសាវៀតណាម និងវប្បធម៌វៀតណាម ជូនយុជនជាអាណិកជនវៀតណាម ព្រមទាំងបានប្រកាសគម្រោងចងក្រងសៀវភៅបង្រៀនភាសារវៀតណាម និងបណ្តាញបង្រៀនភាសាវៀតណាមជាសកល។
នាពេលថ្មីៗនេះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka ប្រទេសជប៉ុន សហការជាមួយសមាគមវៀតណាមប្រចាំនៅ Fukuoka (AVF) បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “សារៈសំខាន់នៃការបង្រៀន និងថែរក្សាភាសាវៀតណាម និងវប្បធម៌វៀតណាម ជូនសហគមន៍វៀតណាមនៅឯបរទេស”។
សិក្ខាសាលានេះទាក់ទាញការចូលរួមពីប្រតិភូ អ្នកជំនាញភាសាវៀតណាម និងសហគមន៍វៀតណាមនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។
    |
 |
ទិដ្ឋភាពនៃសិក្ខាសាលានៅខេត្ត Fukuoka (ប្រទេសជប៉ុន) (រួបថត៖ vnanet.vn) |
នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញ និងវាគ្មិនវៀតណាមនិងជប៉ុន បានបង្ហាញបញ្ហាជាច្រើនអំពីបទពិសោធន៍នៃការបង្រៀនភាសាវៀតណាម ជូនកុមារ និងយុវជនក្នុងប្រទេសជប៉ុននិយាយឡែក និងនៅបរទេសនិយាយរួម។
ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះ សមាគមវៀតណាមនៅទីក្រុង Fukuoka បានប្រកាសគម្រោងចងក្រងសៀវភៅបង្រៀនភាសាវៀតណាមជូនកុមារនៅជប៉ុន និងបង្កើត “បណ្តាញបង្រៀនភាសាវៀតណាម និងវប្បធម៌វៀតណាមនៅបរទេស” ដើម្បីតភ្ជាប់ជួរគ្រូបង្រៀន អ្នកស្រាវជ្រាវ ឪពុកម្តាយ និងសហគមន៍អាណិកជនវៀតណាមនៅជុំវិញពិភពលោកដែលមានចូលរួមយ៉ាងសកម្មក្នុងការបង្រៀន និងថែរក្សាភាសាវៀតណាម និងវប្បធម៌វៀតណាម រួមចំណែកផ្សព្វផ្សាយតំលៃវប្បធម៌វៀតណាម និងផ្សព្វផ្សាយរូបភាពប្រទេស និងប្រជាជនវៀតណាមទៅកាន់ពិភពលោក៕
បកប្រែដោយ Thanh Cong