យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ប្រទេសចំនួនប្រាំពីរបានចូលរួមក្នុងកម្មវិធីនៅឆ្នាំនេះ រួមមានកម្ពុជា ទីម័រខាងកើត ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។

leftcenterrightdel
សិស្សសាលាបឋមសិក្សា Thang Long ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ (រូបថត៖ vnanet.vn)

វៀតណាមបានធ្វើតេស្តរង្វាយតម្លៃនៅគ្រឹះស្ថានអប់រំចំនួន ១៥២ ក្នុងខេត្តក្រុងចំនួន ៥៣ នៅទូទាំងប្រទេស។ លទ្ធផលបឋមបង្ហាញថា សិស្សសាលាបឋមសិក្សាវៀតណាមបន្តឈរនៅលំដាប់កំពូលលើមុខវិជ្ជាទាំងបី គឺគណិតវិទ្យា សរសេរ អាន។ លទ្ធផល​​ផ្លូវការនឹងត្រូវបានប្រកាសដោយគណៈកម្មាធិការរៀបចំ SEA-PLM នៅចុងឆ្នាំ ២០២៥។

SEA-PLM គឺជាកម្មវិធីដែលអនុវត្តតាមគំនិតផ្តួចផ្តើមរបស់អង្គការរដ្ឋមន្ត្រីអប់រំរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (SEAMEO) និងការិយាល័យតំបន់នៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ និងការិយាល័យតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (UNICEF EAPRO)។

កម្មវិធីនេះត្រូវបានអនុវត្តរៀងរាល់ ៥ ឆ្នាំម្តង ដោយបង្កើតមូលដ្ឋានសម្រាប់បណ្ដាប្រទេសតាមដានវឌ្ឍនភាពក្នុងការអប់រំបឋមសិក្សា៕

បកប្រែដោយ Pham Diep