Da Nang - អភិវឌ្ឍរួមជាមួយប្រទេស
កប.អនឡាញ - នាល្ងាចថ្ងៃទី ៣០ មិថុនា នៅឆាករៀបចំមហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang (DIFF) មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Da Nang បានសម្របសម្រួលជាមួយ Sun Group និងអង្គភាពពាក់ព័ន្ធរៀបចំកម្មវិធីសិល្បៈ និងបាញ់កាំជ្រួច ក្រោមប្រធានបទ “Da Nang - អភិវឌ្ឍរួមជាមួយប្រទេស”។
កម្មវិធីនេះមានគោលបំណងអបអរសាទរពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់មជ្ឈិម និងថ្នាក់មូលដ្ឋានស្តីពីការច្របាច់បញ្ចូលគ្នានៃអង្គភាពរដ្ឋបាលថ្នាក់ខេត្ត ថ្នាក់ឃុំ បញ្ចប់ប្រតិបត្តិការរបស់អង្គភាពរដ្ឋបាលថ្នាក់ស្រុក បង្កើតអង្គការបក្ស តែងតាំងគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង ឃុំ សង្កាត់ តំបន់ពិសេស។
ទន្ទឹមនឹងនោះ ការផ្សព្វផ្សាយអត្ថន័យនៃគោលនយោបាយរៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញ និងច្របាច់បញ្ចូលគ្នាខេត្ត Quang Nam និងទីក្រុង Da Nang រួមចំណែកបង្កើតបរិយាកាសរីករាយ និងរំភើប ពូនជ្រំជំនឿជឿទំនុកចិត្តរបស់ប្រជាជនចំពោះការអភិវឌ្ឍទីក្រុងថ្មី បង្កើតមូលដ្ឋានគ្រឹះរឹងមាំអំពីមនុស្ស វប្បធម៌ ចំណេះដឹង និងសេចក្តីប្រាថ្នា ដែលជាធនធានដ៏មានតម្លៃដើម្បី Da Nang រួមជាមួយប្រទេសមានការអភិវឌ្ឍរីកច្រើនថែមទៀត បញ្ជាក់តួនាទីរបស់វៀតណាមលើផែនទីសេដ្ឋកិច្ចនិងច្នៃប្រឌិតពិភពលោក បោះជំហានទៅមុខយ៉ាងរឹងមាំក្នុងយុគសម័យថ្មី - យុគសម័យនៃការរីកចម្រើនយ៉ាងខ្លាំងក្លារបស់ប្រទេសជាតិ។
បកប្រែដោយ Duy Hoan