មហោស្រពទឹកត្រី Phu Quoc ប្រពៃណីមួយរយឆ្នាំ ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមិថុនា ដោយមានព្រឹត្តិការណ៍ចម្រុះជាច្រើន ដើម្បីផ្សព្វផ្សាយតម្លៃទឹកត្រី Phu Quoc ទៅកាន់សហគមន៍ជាតិ និងអន្តរជាតិ ជាពិសេសយុវជនជំនាន់ក្រោយដែលនឹងទទួលមរតក និងរីកសាយភាយបេតិកភណ្ឌនេះនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

leftcenterrightdel
ប្រតិភូនានាទៅទស្សនាពិព័រណ៍ទឹកត្រី Phu Quoc (រូបថត៖ vov.vn)

ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន ឧស្សាហកម្មផលិតទឹកត្រី Phu Quoc កំពុងលើកកម្ពស់ការតភ្ជាប់ជាមួយនឹងដំណើរទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ជំរុញការនាំចេញជាផ្លូវការ និងបង្កើតបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិ។ ទីក្រុង Phu Quoc ក៏បានស្នើឲ្យសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សទឹកត្រីប្រពៃណីនៅ Phu Quoc ផងដែរ៕

បកប្រែដោយ Huyen Trang