វៀតណាមមានការកើនឡើងមួយកាំក្នុងសន្ទស្សន៍សន្តិភាពសកល
កប.អនឡាញ - យោងតាមរបាយការណ៍សន្ទស្សន៍សន្តិភាពសកល (Global Peace Index) ដែលទើបតែត្រូវបានចេញផ្សាយបានបង្ហាញឲ្យឃើញថា វៀតណាមបានឡើងមួយកាំក្នុងចំណោមប្រទេស និងដែនដីចំនួន ១៦៣ នៅលើពិភពលោក។
ជាក់ស្តែង វៀតណាមជាប់ចំណាត់ថ្នាក់លេខ៣៨ ស្ថិតក្នុងក្រុមទី ២ ដែលមានសន្ទស្សន៍សន្តិភាពខ្ពស់ ដោយមាន ១,៧២១ ពិន្ទុ ស្មើនឹងពិន្ទុរបស់រូម៉ានី និងលើសប្រទេសមួយចំនួននៅអាស៊ី ដូចជាកូរ៉េខាងត្បូង (ជាប់ចំណាត់ថ្នាក់លេខ៤១) ឡាវ (ជាប់ចំណាត់ថ្នាក់លេខ៤៧) ឥណ្ឌូនេស៊ី (ជាប់ចំណាត់ថ្នាក់លេខ៤៩)។
    |
 |
ភ្ញៀវទេសចរបរទេសមកទស្សនានៅប្រទេសវៀតណាម (រូបថត៖ thanhnien.vn) |
ទន្ទឹមនឹងនេះ ថៃ (ជាប់ចំណាត់ថ្នាក់លេខ៨៦) កម្ពុជា (ជាប់ចំណាត់ថ្នាក់លេខ៨៧) ចិន (ជាប់ចំណាត់ថ្នាក់លេខ៩៨) ហ្វីលីពីន (ជាប់ចំណាត់ថ្នាក់លេខ១០៥) ឥណ្ឌា (ជាប់ចំណាត់ថ្នាក់លេខ១១៥)...បានស្ថិតក្នុងក្រុមទីបីដែលមានសន្ទស្សន៍សន្តិភាពទាប។ នេះក៏ជាក្រុមដែលមានប្រទេសអាមេរិកដោយជាប់ចំណាត់ថ្នាក់លេខ១២៨។
លទ្ធផលឆ្នាំនេះបង្ហាញថា កម្រិតសន្តិភាពមធ្យមនៅលើពិភពលោកបានធ្លាក់ចុះ ០.៥៦%។ នេះគឺជាការធ្លាក់ចុះលើកទី ១២ នៃកម្រិតសន្តិភាពមធ្យមក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក ដោយមានប្រទេសចំនួន ៦៥ មានកើនឡើង និង ៩៧ ប្រទេសបានធ្លាក់ចុះក្នុងសន្ទស្សន៍សន្តិភាពសកល។
ឆ្នាំ២០២៥ គឺជាឆ្នាំលើកទី ១៨ ដែលសន្ទស្សន៍សន្តិភាពសកល (GPI) បានធ្វើការស្ទង់មតិនៅប្រទេស និងដែនដីចំនួន១៦៣ គ្របដណ្តប់ ៩៩.៧% នៃចំនួនប្រជាជនពិភពលោក។ GPI គឺជាវិធានការវាយតម្លៃឈានមុខគេរបស់ពិភពលោកចំពោះកម្រិតសន្តិភាពសកល ដែលអនុវត្តដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (IEP)៕
បកប្រែដោយ Thanh Cong