ដោយវ៉ាដាច់ពីសំណុំឯកសារជាង ២.០០០ មកពីក្រុមហ៊ុន និងអង្គការនៃប្រទេសជាច្រើនជុំវិញពិភពលោក NetZero Pallet នៃវៀតណាម គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរដែលបានទទួលរង្វាន់ដំបូងក្នុងការប្រកួតប្រជែងនៅឆ្នាំនេះ ដោយសារគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតក្នុងសកម្មភាពផលិតកម្ម។

leftcenterrightdel
ទីប្រឹក្សារដ្ឋមន្ត្រី Pham Quang Huy (ខាងស្តាំ) ជាមួយគណៈកម្មាធិការរៀបចំការប្រកួតប្រជែងអាជីវកម្មខ្នាតតូចឆ្នាំ ២០២៥  (រូបថត៖ vnanet.vn)

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ លោកស្រីបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយិកា WTO បានលើកឡើងពីតួនាទីរបស់សហគ្រាសធុនតូចនិងមធ្យម ក្នុងប្រព័ន្ធសេដ្ឋកិច្ច ដែលស្រូបយកជាង ៩០% នៃអាជីវកម្មទាំងអស់ និងផ្តល់ការងារជាង ៦០% នៅទូទាំងពិភពលោក។ លោកស្រីបានបញ្ជាក់ពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យម ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្មប្រកបដោយនិរន្តរភាព តាមរយៈការច្នៃប្រឌិត និងការអភិវឌ្ឍដំណោះស្រាយសេដ្ឋកិច្ចវិលជុំ។ ទន្ទឹមនឹងនោះ លោកស្រីអគ្គនាយិកា WTO ក៏បានកោតសរសើរចំពោះការច្នៃប្រឌិតរបស់ក្រុមហ៊ុន NetZero Pallet ជាមួយនឹងគោលដៅផ្តល់នូវផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន៕

តាម vovworld.vn