សហគ្រាសអឺរ៉ុបមានសុទិដ្ឋិនិយមចំពោះកំណើនរយៈពេលវែងរបស់វៀតណាម
កប.អនឡាញ - ទោះបីជាសេដ្ឋកិច្ចសកលមានការប្រែប្រួលក៏ដោយ ក៏សហគ្រាសអឺរ៉ុបនៅតែមានសុទិដ្ឋិនិយមចំពោះយថាទស្សន៍ក្នុងរយៈពេលវែងរបស់វៀតណាម ដោយ ៧២% នៃសហគ្រាសត្រៀមខ្លួនជាស្រេចឧទ្ទេសនាមវៀតណាមដូចជាគោលដៅល្អសម្រាប់ការវិនិយោគ។
យោងតាមរបាយការណ៍សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) នៅត្រីមាសទី២ ឆ្នាំ២០២៥ នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham Vietnam) ឲ្យដឹងថា សហគ្រាសអឺរ៉ុបនៅតែមានសុទិដ្ឋិនិយមចំពោះសក្ដានុពលកំណើនក្នុងរយៈពេលវែងរបស់វៀតណាម។
ជាពិសេស ៧២% នៃសហគ្រាសអ៊ឺរ៉ុបដែលចូលរួមក្នុងការស្ទង់មតិបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចឧទ្ទេសនាមថា វៀតណាមជាគោលដៅល្អសម្រាប់ការវិនិយោគ និងមានសក្តានុពលក្នុងរយៈពេលវែង។ យោងតាមការស្ថិតិរបស់ EuroCham កម្រិតទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA) មានភាពខុសគ្នាដែលអាស្រ័យលើទំហំនៃសហគ្រាស។ សហគ្រាសធំៗទទួលបានអត្ថប្រយោជន៍ច្រើនជាងក្នុងសកម្មភាពនាំចេញពី EU ទៅវៀតណាម។ ទន្ទឹមនឹងនោះ ក្រុមសហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើការនាំចេញពីវៀតណាមទៅ EU៕
បកប្រែដោយ Thuy Anh