លោកបណ្ឌិត Do Tuan Minh លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាមហាវិទ្យាល័យភាសាបរទេសបានមានប្រសាសន៍ថា៖ “ដូចដែលយើងដឹងស្រាប់ហើយថា នាពេលថ្មីៗនេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់ជាពិសេសលើបញ្ហាសមាហរណកម្មអន្តរជាតិ ជាពិសេសការទាក់ទាញសិស្ស និស្សិត និងជនបរទេសមកសិក្សានៅវៀតណាម លើកទឹកចិត្តធ្វើឱ្យភាសាវៀតណាម និងវប្បធម៌វៀតណាមផ្សាយទៅកាន់ពិភពលោក។ នេះជាលើកដំបូងហើយដែលសាលាបានរៀបចំកម្មវិធីបណ្តុះបណ្តាលភាសាវៀតណាមជាភាសាបរទេស”។

leftcenterrightdel
ផ្តល់ជំនួយឧបត្ថម្ភដល់សកម្មភាពរបស់ក្លឹប ULIS Vietnamese ក្នុងក្របខ័ណ្ឌនៃកម្មវិធី

លោកបណ្ឌិត Tran Huu Tri ប្រធានដេប៉ាតឺម៉ង់ភាសា និងវប្បធម៌វៀតណាម-អាស៊ីអាគ្នេយ៍ បានចែករំលែកថា៖ “កម្មវិធីមានគោលបំណងបំពេញតម្រូវការរបស់សង្គមដែលកំពុងកើនឡើងក្នុងការស្វែងយល់អំពីភាសារវៀតណាម និងវប្បធម៌វៀតណាម ជាពិសេសអង្គភាពអាជីវកម្មដែលត្រូវការអ្នកជំនាញដែលពូកែភាសាវៀតណាម និងសហគមន៍អាណិកជនវៀតណាមនៅឯបរទេសនៅលើពិភពលោកប្រមាណ ៦ លាននាក់។ ជាពិសេស ចាប់ពីឆ្នាំទី ៣ តទៅ និស្សិតវៀតណាម និងជនបរទេសនឹងសិក្សាជាមួយគ្នា ដើម្បីបង្កើតការតភ្ជាប់សហគមន៍ និងបង្កើនប្រសិទ្ធភាពក្នុងការសិក្សា ជួយផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាម”៕

បកប្រែដោយ Huyen Trang