ការប្រកួត FIRST Tech Challenge World Championship គឺជាការប្រកួតមនុស្សយន្តប្រចាំឆ្នាំធំបំផុតរបស់ពិភពលោក ដោយមានការចូលរួមពីបេក្ខជនជិត ១ លាននាក់។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិកបានទាក់ទាញក្រុមចំនួន ១,១០០ មកពីជាង ៥០ ប្រទេស។

leftcenterrightdel
ក្រុមវៀតណាមឈរនៅចំណាត់ថ្នាក់លេខពីរក្នុងការប្រកួតមនុស្សយន្តធំបំផុតរបស់ពិភពលោក

លោកស្រី Tran Thuy Duong នាយកាវិទ្យាល័យហាណូយ - Amsterdam សម្តែងនូវក្តីសប្បាយរីករាយចំពោះសមិទ្ធិផលដ៏ល្អរបស់សិស្ស  និងឲ្យដឹងថា លទ្ធផលនៃការចូលរួមលើកដំបូងគឺជាស្នាដៃដ៏មានមោទនភាព ដោយបញ្ជាក់ថាសិស្សវៀតណាមមិនត្រឹមតែមានសក្ដានុពលខ្ពស់ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង STEM ប៉ុណ្ណោះទេ ថែមទាំងទទួលបានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបលើពិភពលោកទៀតផង៕

បកប្រែដោយ Thuy Anh