វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល
យោងតាមព័ត៌មានពីអង្គការ Khan Academy (មានទីស្នាក់ការនៅ Silicon Valley សហរដ្ឋអាមេរិក) ក្នុងឆ្នាំ ២០២៤ វៀតណាមបានកើនឡើងចំណាត់ថ្នាក់លេខ ២ លើទូទាំងពិភពលោកជាផ្លូវការ (លើកលែងតែសហរដ្ឋអាមេរិក) ក្នុងចំនួនអ្នកប្រើប្រាស់នៅលើវេទិកាសិក្សាអនឡាញឥតគិតថ្លៃនេះ បន្ទាប់ពីប្រទេសប្រេស៊ីល។
ក្នុងឆ្នាំ២០២៣ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ។
Khan Academy គឺជាវេទិកាអប់រំតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ នាំមកនូវខ្លឹមសារអប់រំជាច្រើនដូចជា គណិតវិទ្យា ការសរសេរកម្មវិធីកុំព្យូទ័រ បញ្ញាសិប្បនិមិត្ត និងវគ្គបណ្តុះបណ្តាលជំនាញទន់ជាច្រើនទៀត។
    |
 |
រូបថតឧទាហរណ៍ (vietnam.vn) |
នៅប្រទេសវៀតណាម Khan Academy Vietnam គឺជាកម្មវិធីអប់រំមិនរកប្រាក់ចំណេញ ដែលត្រូវបានអនុវត្តន៍ដោយអង្គការ The Vietnam Foundation (VNF)។ ក្រៅពីការបកប្រែទៅភាសាវៀតណាមនូវវគ្គសិក្សាគណិតវិទ្យា ការសរសេរកម្មវិធីកុំព្យូទ័រ ប្រូបាប៊ីលីតេនិងស្ថិតិ ឲ្យបានសមស្របសម្រាប់សិស្សានុសិស្ស Khan Academy Vietnam ក៏រៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់គ្រូបង្រៀន ដើម្បីជួយគ្រូបង្រៀនអនុវត្តន៍បច្ចេកវិទ្យាក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាពបំផុតផងដែរ៕
តាម vovworld.vn