នេះជាគម្រោងបោះពុម្ភផ្សាយ ដើម្បីរំលឹកខួបជាងពាក់កណ្តាលសតវត្សនៃការបង្កើតទំនាក់ទំនងការទូតរវាង​វៀតណាម និងជប៉ុន ដោយមានការចូលរួមពីអ្នកនិពន្ធចំនួន ១០ នាក់ ដែលភាគច្រើនជាអ្នកជំនាញមកពីបណ្ឌិត​សភាវិទ្យាសាស្ត្រនិងសង្គមវៀតណាម និងវិទ្យាស្ថានសិក្សាអាស៊ីឦសាន (VASS)។

leftcenterrightdel
ប្រតិភូចូលរួមពិធីបង្ហាញសៀវភៅ "៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម - ជប៉ុន (១៩៧៣ - ២០២៣)"

ថ្លែងមតិក្នុងពិធីបង្ហាញសៀវភៅ លោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។

តាមលោកឯកអគ្គរដ្ឋទូត ដើម្បីបន្តជំរុញទំនាក់ទំនងវៀតណាម-ជប៉ុននាពេលខាងមុខ មេរៀនពី ៥០ ឆ្នាំនៃប្រវត្តិសាស្ត្រដែលបានកត់ត្រាក្នុងសៀវភៅនេះនឹងក្លាយជា "ត្រីវិស័យ" ដ៏សំខាន់ និងជាឯកសារយោងដ៏មានតម្លៃសម្រាប់អ្នកតាក់តែងគោលនយោបាយ អាជីវកម្ម អ្នកប្រាជ្ញ និងនិស្សិតដែលចាប់អារម្មណ៍លើទំនាក់ទំនងវៀតណាម-ជប៉ុន។

leftcenterrightdel
សៀវភៅ “៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម - ជប៉ុន (១៩៧៣ - ២០២៣)”

ចែករំលែកអំពីការបោះពុម្ពផ្សាយសៀវភៅនេះ លោក Tran Hoang Long នាយករង VASS បានឲ្យដឹងថា សៀវភៅនេះមិនត្រឹមតែជាឯកសារសង្ខេបនូវទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងជប៉ុនប៉ុណ្ណោះទេ ថែមទាំងជាឯកសារយោងដ៏មានតម្លៃសម្រាប់ចងក្រងកម្មវិធីសិក្សាសម្រាប់មុខវិជ្ជាទំនាក់ទំនងវៀតណាម-ជប៉ុន ដែលបច្ចុប្បន្នកំពុងបង្រៀននៅសាកលវិទ្យាល័យនានាក្នុងប្រទេសវៀតណាម។

នាពេលខាងមុខ សៀវភៅនេះនឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដល់សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវសំខាន់ៗក្នុងប្រទេសវៀតណាម តាមរយៈ VASS ដើម្បីជួយដល់ការបង្រៀន និងស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep